ព័ត៌មានអំពីកម្ពុជាមាន កូនប្រុសច្បងលោក ហ៊ុន សែន បបួលលោកសម រង្ស៊ី ភ្នាល់គ្នារឿងគុណភាពសញ្ញាបត្រ។ សម្រាប់អ្នកខ្វះខាត «ធុងសហគមន៍ចល័ត» នៅតែជាដំណោះស្រាយបណ្តោះអាសន្នដ៏ចាំបាច់។ សកម្មជនបក្សប្រឆាំងថ្នាក់ក្រោមរង់ចាំឱកាសដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២។ រីឯព័ត៌មានអន្តរជាតិវិញមាន អ្នកជំនាញថា ចិនពង្រីកការវិនិយោគនៅតំបន់ Balkan ដោយទាមទារលក្ខខណ្ឌតិចជាងសហភាពអឺរ៉ុប។ ការតម្រូវឱ្យចាក់វ៉ាក់សាំងនៅក្រុង New York ក្នុងវិស័យឯកជនចូលជាធរមាន។ ប្រទេសចិនពង្រីកការរាំងខ្ទប់ខណៈការឆ្លងវីរុសកើនឡើងនៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប។ បេសកជនថ្មីរបស់អ.ស.ប.សម្រាប់ប្រទេសមីយ៉ាន់ម៉ាបង្ហាញ«ការព្រួយបារម្ភយ៉ាងខ្លាំង» អំពីកំណើនអំពើហិង្សា។ លោកBiden ចុះហត្ថលេខាលើច្បាប់ចំណាយផ្នែកការពារជាតិមានទឹកប្រាក់ $៧៦៨,២ពាន់លានដុល្លារ។ សហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីនឹងធ្វើការចរចាអំពីបញ្ហាសន្តិសុខនៅក្នុងខែមករា៕