ព័ត៌មានអំពីកម្ពុជាមានដូចជា ពលរដ្ឋ៩នាក់ត្រូវចោទប្រកាន់និងឃុំខ្លួន ក្នុងជម្លោះដីធ្លីនៃគម្រោងព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាល។ សាលារៀននៅភ្នំពេញចាប់ផ្តើមបើកឡើងវិញ ប៉ុន្តែសិស្សានុសិស្សបន្តព្រួយបារម្ភអំពីការឆ្លងជំងឺកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សៀវភៅដែលនឹងត្រូវចេញផ្សាយក្នុងពេលខាងមុខនិយាយពីភាពមន្ទិលនៃវិចារណញ្ញាណរបស់លោក Trump និងការហៅទូរសព្ទជាសម្ងាត់របស់ឧត្តមសេនីយ៍យោធាអាមេរិក ជាមួយឧត្តមសេនីយ៍ចិន។ សហភាពអឺរ៉ុបនឹងហាមឃាត់ការនាំចូលផលិតផលដោយពលកម្មបង្ខិតបង្ខំនៅក្នុងប្រទេសចិន។ សមាជិកសភាថៃ ជជែកដេញដោលសេចក្តីព្រាងច្បាប់ដែលរង់ចាំជាយូរយារមកហើយស្តីពីការធ្វើទារុណកម្មនិងការចាប់ពង្រត់។ សហភាពអឺរ៉ុបសន្យាផ្តល់វ៉ាក់សាំងកូវីដ១៩ចំនួន២០០លានដូសដល់ប្រទេសដែលមានប្រាក់ចំណូលទាប។ ប្រធានសហភាពអឺរ៉ុប អំពាវនាវឲ្យរដ្ឋជាសមាជិក អភិវឌ្ឍសមត្ថភាពការពារខ្លួន ដោយគ្មានការគាំទ្រពីសហរដ្ឋអាមេរិក។ ទ្វីបអាហ្វ្រិកពង្រឹងប្រព័ន្ធតាមដានជំងឺកូវីដ១៩បំប្លែងថ្មី៕
កម្មវិធីនីមួយៗ
-
១៥ កក្កដា ២០២៥
វិទ្យុពេលព្រឹក
-
១៤ កក្កដា ២០២៥
វិទ្យុពេលព្រឹក
-
១៣ កក្កដា ២០២៥
វិទ្យុពេលព្រឹក
-
១២ កក្កដា ២០២៥
វិទ្យុពេលព្រឹក
-
១១ កក្កដា ២០២៥
វិទ្យុពេលព្រឹក
-
១០ កក្កដា ២០២៥
វិទ្យុពេលព្រឹក