ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលសម្រេចឲ្យក្មេងអាយុ៦ឆ្នាំទៅ១២ឆ្នាំ អាចចាក់វ៉ាក់សាំងបាន ចាប់ផ្តើមពីសប្តាហ៍នេះ។ សាលារៀននៅភ្នំពេញចាប់ផ្តើមបើកឡើងវិញ ប៉ុន្តែសិស្សានុសិស្សបន្តព្រួយបារម្ភអំពីការឆ្លងជំងឺកូវីដ១៩។ ពលរដ្ឋ៩នាក់ត្រូវចោទប្រកាន់និងឃុំខ្លួន ក្នុងជម្លោះដីធ្លីនៃគម្រោងព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាល។ ខ្មែរ-អាមេរិកាំង គ្រោងដាក់ញតិ្តឲ្យអន្តរជាតិជួយកម្ពុជា ចំខួបទី៣០នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សកម្មជនហុងកុង៩នាក់ត្រូវបានផ្តន្ទាទោសពីបទចូលរួមក្នុងពិធីរំឭកព្រឹត្តិការណ៍នៅទីលាន Tiananmen។ កូរ៉េខាងជើងសាកល្បងមីស៊ីលផ្លោងលើកទីពីរក្នុងពេលតែប៉ុន្មានថ្ងៃ។ អ្នកបោះឆ្នោតនៅរដ្ឋកាលីហ្វ័រញ៉ាបដិសេធការប៉ុនប៉ងដកអភិបាលរដ្ឋ លោក Gavin Newsom នៅក្នុងការបោះឆ្នោតតាមការស្នើរបស់ពលរដ្ឋ។ ផ្នែកកណ្តាលនៃប្រទេសវៀតណាមប្រឈមការបិទខ្ទប់យ៉ាងតឹងរ៉ឹងបំផុត។ គ្រូពេទ្យនិរទេសខ្លួនប្រយុទ្ធដើម្បីប្រទេសមីយ៉ាន់ម៉ាល្អប្រសើរ និងព័ត៌មានមួយចំនួនទៀត៕