ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ស ខេង ទៅប្រទេសបារាំង ក្រោមហេតុផលមានធុរៈផ្ទាល់ខ្លួន។ អាជ្ញាធរឃាត់ខ្លួនជនបរទេសជាង១០០នាក់ សង្ស័យលួចបើកល្បែងអនឡាញ។ លោក សម រង្ស៊ី ទស្សនកិច្ចនៅអាមេរិក ជំរុញឲ្យស្តារប្រជាធិបតេយ្យនៅកម្ពុជា។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ការពិនិត្យមើលលទ្ធផលនៃយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះនៅតុលាការ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកស្រី Kamala Harris ថា អាមេរិកកំពុងផ្តោតលើការជម្លៀសនៅអាហ្វហ្គានីស្ថាន ហើយប្តេជ្ញារក្សាសមុទ្រចិនខាងត្បូងឱ្យបើកចំហ។ ការផ្ទុះអាវុធនៅអាកាសយានដ្ឋានក្នុងក្រុងកាប៊ុលសម្លាប់មនុស្សម្នាក់ ខណៈក្រុមតាលីបង់ឡោមព័ទ្ធខេត្ត Panjshir។ លោក Biden ថា ចំនួនអ្នកត្រូវជម្លៀសពីទីក្រុងកាប៊ុលក្នុងមួយថ្ងៃៗមានការប្រែប្រួល។ អតីតយុទ្ធជនយោធាអាមេរិកាំង«តក់ស្លុត»នឹងការចូលកាន់កាប់យ៉ាងរហ័សរបស់ក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន។ វៀតណាមពង្រាយកងទ័ពដើម្បីពង្រឹងវិធានការបិទខ្ទប់ក្នុងទីក្រុងហូជីមិញ។ ភ្លៀងធ្លាក់ខ្លាំងនៅភាគឦសានសហរដ្ឋអាមេរិក ខណៈព្យុះត្រូពិក Henri ឡើងគោក៕