ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រសួងការបរទេសកម្ពុជាថាកម្ពុជានិងអាមេរិកខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួន តែប្តេជ្ញាបន្តដោះស្រាយ។ តុលាការមិនទាន់មានចំណាត់ការលើអតីតឧកញ៉ា ឌួង ឆាយ ទោះលោកលាចាកសិក្ខាបទរួចហើយ។ កម្មវិធីផតខាសថ៍ (podcast) «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី១៤ មានកិច្ចពិភាក្សាអំពី «ទស្សនវិស័យនៃសារព័ត៌មានដែលមានវិជ្ជាជីវៈនៅកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រធានាធិបតីកូរ៉េខាងត្បូងស្វែងរកដំណោះស្រាយបន្ទាន់អំពីកូរ៉េខាងជើង។ អ្នកការទូតកំពូលអាមេរិកនិងរុស្ស៊ីនឹងជួបគ្នានៅប្រទេសអ៊ីស្លង់។ ជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីនផ្ទុះឡើង ចំពេលមានការជំរុញបទឈប់បាញ់។ នាវាចម្បាំងអាមេរិកធ្វើដំណើរតាមច្រកសមុទ្រតៃវ៉ាន់ដ៏រសើប។ ប្រទេសសិង្ហបុរីកោះហៅអ្នកតំណាងឥណ្ឌាដោយសារជម្លោះទាក់ទងវីរុសកូរ៉ូណា។ បុគ្គលិកសុខាភិបាលអេស្ប៉ាញចាក់វ៉ាក់សាំងឲ្យពលរដ្ឋនៅតំបន់ជនបទដែលមិនអាចចេញពីផ្ទះបាន៕