ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ ៣៦០ នាក់ ខណៈករណីស្លាប់កើនឡើងដល់ ១៥៤ នាក់។ លោក ហ៊ុន សែន ប្រាប់ឲ្យកងកម្លាំងត្រៀមប្រឆាំងនឹង«ក្រុមឧទ្ទាមក្បត់ជាតិ»ក្នុងពេលបោះឆ្នោត។ ការដោះលែង ឧកញ៉ា គិត ធាង ដែលជាប់ទោសរឿងគ្រឿងញៀន នាំឲ្យមានការរិះគន់។ កម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «អេកូយុវទូត និងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា ការវាយប្រហារតាមអាកាសលើតំបន់ Gaza មិនឈប់ភ្លាមៗទេ។ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកស្ថិតនៅប្រទេសដាណឺម៉ាកដើម្បីពិភាក្សាអំពីសេដ្ឋកិច្ច និងអាកាសធាតុ។ មន្រ្តីសុខាភិបាលអាមេរិកកំពូលម្នាក់«បង្ហាញសុទិដ្ឋិនិយមដោយប្រយ័ត្នប្រយែងអំពីវីរុសកូរ៉ូណា។ ព្យុះស៊ីក្លូននៅប្រទេសឥណ្ឌា និងការបាញ់រ៉ុក្កែតនៅ Gaza អាចបង្កការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩។ បុគ្គលិកជួរមុខនៅមន្ទីរពេទ្យក្រុងបាងកកប្រឈមករណីឆ្លងថ្មីនៃកូវីដ១៩ និងព័ត៌មានអន្តរជាតិមួយចំនួនទៀត៕