កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៩ កញ្ញា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកសារព័ត៌មាន៩នាក់នៅខេត្តស្ទឹងត្រែងត្រូវឃាត់ខ្លួន សង្ស័យជំរិតទារប្រាក់ពីម្ចាស់រថយន្តដឹកឈើ។ សហគមន៍ខ្មែរកម្ពុជាក្រោមចោទសួរអំពីការចាប់ខ្លួនអតីតព្រះសង្ឃកម្ពុជាក្រោមមួយអង្គនិងបង្ខំឲ្យសឹក។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហភាពអឺរ៉ុបព្រមានក្រុមតាលីបង់ចំពោះរដ្ឋាភិបាលថ្មីដែល«មិនមានលក្ខណៈចម្រុះនិងតំណាងគ្រប់ភាគី។ ប្រទេសចិននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមានភារកិច្ចក្នុងការជួយដល់អាហ្វហ្គានីស្ថាន។ មន្ត្រីថាកិច្ចសហប្រតិបត្តិការអាកាសធាតុរវាងចិន និងសហរដ្ឋអាមេរិកមិនអាចផ្តាច់ចេញពីបញ្ហាពាណិជ្ជកម្មដ៏ធំនោះឡើយ។ តុលាការទីក្រុងប៉ារីសចាប់ផ្តើមកាត់ទោសពួកអ្នកវាយប្រហារភេរវកម្មឆ្នាំ២០១៥៕
ព័ត៌មានពេលរាត្រី៖ ៩ កញ្ញា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា តុលាការកាត់ទោសកំបាំងមុខអ្នកគាំទ្រនិងសកម្មជនបក្សប្រឆាំង ៧នាក់ ឲ្យជាប់ពន្ធនាគារ ១៨ខែ ពីបទញុះញង់។ ជំនួបកំពូលមេគង្គផ្តោតលើ«ភាពអាសន្ន»នៃវិបត្តិអាកាសធាតុ និងសេដ្ឋកិច្ច ក្រោយជំងឺកូវីដ១៩។ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅកម្ពុជា កើនឡើងដល់ ២ពាន់នាក់ ក្នុងរយៈពេល៦ខែ។ នៅក្នុងកម្មវិធី Hello VOA នៅថ្ងៃនេះ មានកិច្ចពិភាក្សាអំពី«ការដោះស្រាយបញ្ហាពុករលួយក្នុងស្ថាប័នអនុវត្តច្បាប់នៅកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អង្គការសហប្រជាជាតិថា ស្ត្រីអាហ្វហ្គានីស្ថានប្រឆាំងការបំភ្លេចពួកគេ។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គ្រោងបង្ហាញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងកូវីដ១៩ថ្មីនៅក្នុងសន្ទរកថានៅថ្ងៃព្រហស្បតិ៍នេះ។ តើពលរដ្ឋវ័យក្មេងនៅក្រុង New York យល់ដូចម្តេចពីហេតុការណ៍ភេរវកម្ម ១១ កញ្ញា? នាយករដ្ឋមន្ត្រីថៃរួចផុតពីការបោះឆ្នោតដកសេចក្តីទុកចិត្ត៕