កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រុមសិទ្ធិមនុស្សក្នុងស្រុកនិងអន្តរជាតិបារម្ភចំពោះការចាប់ខ្លួនសកម្មជនជាបន្តបន្ទាប់។ លោក ហ៊ុន សែន ថា សំណុំរឿងលោក កឹម សុខា អាចពន្យារពេលដល់២០២៤ ខណៈមេធាវីជំរុញឲ្យពន្លឿន។ ព័ត៌មានអន្តរជាតិវិញមានដូចជា អេស្ប៉ាញ ក្លាយជាប្រទេសទី១ក្នុងតំបន់អឺរ៉ុបខាងលិច ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបកន្លះលាននាក់។ ភ្លើងឆេះព្រៃក្នុងរដ្ឋ California ខណៈពេលមានខ្យល់ និងការដាច់ចរន្តអគ្គិសនី។ មេដឹកនាំបក្សប្រឆាំងនៅ Venezuela ស្នើឲ្យមេដឹកនាំយោធាគាំទ្រពហិការបោះឆ្នោតក្នុងខែធ្នូខាងមុខ។ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា ការកាត់ក្តីបទសម្លាប់លោកKhashoggi ខ្វះតម្លាភាព និងការទទួលខុសត្រូវ។ អង្គការសហប្រជាជាតិរំឭកកុំឲ្យភ្លេចស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកូរ៉េខាងជើង។ អង្គការ WHO ថា វ៉ាក់សាំងកូវីដ១៩ អាចប្រើប្រាស់បានទូលំទូលាយនៅត្រឹមពាក់កណ្ដាលឆ្នាំក្រោយ៕
ព័ត៌មានពេលរាត្រី
ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលកម្ពុជាប្រតិកម្មនឹងលោកស្រី រ៉ូណា ស្មីត ឲ្យគោរពគោលការណ៍ក្រមសីលធម៌។ ក្រុមការពារសិទ្ធិស្ត្រីអំពាវនាវឲ្យផ្តន្ទាទោសអតីតស្នងការខេត្តកំពង់ធំរឿងការបៀតបៀនផ្លូវភេទ។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump បំពានគោលការណ៍បង្ការជំងឺកូវីដ១៩ ទាក់ទិននឹងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ North Carolina។ លោក Trumpទៅ Florida និង North Carolina ដើម្បីឃោសនាបោះឆ្នោត រីឯលោក Biden បញ្ចេញសារឃោសនាថ្មី។ មេដឹកនាំគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាអាមេរិកនឹងរៀបចំបោះឆ្នោតលើសំណើច្បាប់ជំនួយកូវីដ១៩។ ចិនចាប់ផ្តើមអនុវត្តកម្មវិធីផ្តួចផ្តើមសន្តិសុខទិន្នន័យ។ អង្គការសុខភាពពិភពលោក (WHO) ពិនិត្យមើលឡើងវិញនូវបទបញ្ញត្តិសុខភាពអន្តរជាតិក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។ សមាជិកជាន់ខ្ពស់រដ្ឋសភាជំរុញឲ្យរដ្ឋបាលលោក Trump ពិនិត្យលើករណីបំពុលមេបក្សប្រឆាំងរុស្ស៊ី លោក Alexei Navalny។ នាយកក្រុមហ៊ុនឱសថ ០៩ នាក់ សន្យាថាទាល់តែវ៉ាក់សាំងកូវីដ១៩ មានសុវត្ថិភាព ទើបសុំការអនុម័តពីរដ្ឋាភិបាល។ ចិននិងឥណ្ឌាចោទគ្នាទៅវិញទៅមកអំពីការបាញ់ព្រមាននៅព្រំដែនជួរភ្នំហិមាល័យដែលមានជម្លោះ និងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕