កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានសំខាន់ៗជុំវិញពិភពលោកមានដូចជា មូលហេតុដែលធ្វើឲ្យប្រទេសនៅតំបន់អាស៊ីអាចទប់ទល់ជំងឺកូវីដ១៩បាន នៅពេលសហរដ្ឋអាមេរិក កំពុងតែតស៊ូប្រឆាំងនឹងជំងឺនេះ។ អ្នកវិភាគថា ការប៉ះទង្គិចគ្នា តាមព្រំដែនរវាងឥណ្ឌានិងចិននឹងជំរុញឲ្យឥណ្ឌាខិតទៅរកអាមេរិកកាន់តែជិតឡើង។ ទោះណាលោក Bidenនាំមុខនៅក្នុងការស្ទង់មតិនានា ក៏ហានិភ័យនៃការចាញ់ឆ្នោតនៅតែមានខាងមុខ។ ការវិនិយោគរបស់ចិននៅក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន គឺជាការវាយប្រហារដល់ ប្រទេសឥណ្ឌា៕
ព័ត៌មានពេលរាត្រី
ព័ត៌មានសំខាន់ៗមានដូចជា មន្រ្តីកម្ពុជាថា ច្បាប់សណ្តាប់ធ្នាប់សាធារណៈហាមមិនឲ្យមានការស្លៀកពាក់ខើចលើខើចក្រោមបង្ហាញកេរភេទ ខណៈមានការរិះគន់ថាមានការរឹតបន្តឹងសិទ្ធិស្រ្តី។ បច្ចេកទេសក្រោយឆាកធ្វើឱ្យការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍នៅសហរដ្ឋអាមេរិកមានសន្តិសុខល្អ។ កែវយឹតអវកាសរបស់អឺរ៉ុបថតបានរូបភាពប្រព័ន្ធព្រះអាទិត្យមួយទៀតជាលើកដំបូង។ កម្មវិធី Podcast «កម្ពុជាសម្លឹងទៅមុខ» មានកិច្ចពិភាក្សាអំពី «ការប្រែប្រួលអាកាសធាតុ»៕