កម្មវិធីវិទ្យុ
០៥:០០ - ០៥:៣០
ព័ត៌មានពេលព្រឹក ៩ កក្កដា៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃការពារគ.ជ.ប និងច្រានចោលការរិះគន់អំពីភាពលម្អៀងរបស់ស្ថាប័ននេះ
ព័ត៌មាននៅថ្ងៃនេះមានដូចជា ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃសុក្រ ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃការពារគ.ជ.ប និងច្រានចោលការរិះគន់អំពីភាពលម្អៀងរបស់ស្ថាប័ននេះ និងព័ត៌មានផ្សេងទៀត៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ៩ កក្កដា៖ សង្គមស៊ីវិលបន្តជំរុញរដ្ឋាភិបាលឲ្យអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន
ព័ត៌មាននៅថ្ងៃនេះមានដូចជា មេធាវីដើមបណ្តឹងរដ្ឋប្បវេណីនៅតុលាការខ្មែរក្រហមលាលែងពីតំណែង ដោយត្អូញត្អែរពីកង្វះការគាំទ្រដល់ការចូលរួមរបស់ជនរងគ្រោះ។ សង្គមស៊ីវិលបន្តជំរុញរដ្ឋាភិបាលឲ្យអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន និងព័ត៌មានផ្សេងៗទៀត៕