ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ​ស ខេង​ បញ្ជា​​ឲ្យ​អភិបាល​ខេត្ត​ចាត់​វិធានការ​ច្បាប់​ប្រឆាំង​មន្ត្រី​ពាក់ព័ន្ធ​លិខិត​ស្នាម​ដីធ្លី​មិន​ស្រប​ច្បាប់។ អាជ្ញាធរ​ហាម​មិន​ឲ្យ​ជួបជុំ​ក្នុង​ខួប ៤ ​ឆ្នាំ​នៃ​ឃាតកម្ម​លោក កែម ឡី ខណៈ​យុវជន​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​នាំ​ទៅ​សាកសួរ។ អ្នក​ឃ្លាំ​មើល​ថា ៤​ ឆ្នាំ​ក្រោយ​ការ​ស្លាប់​របស់​លោក កែម ឡី ប្រជាធិបតេយ្យ​កាន់​តែ​ធ្លាក់​ចុះ ខណៈ​យុត្តិធម៌​មិនទាន់​មាន​នៅ​ឡើយ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អាមេរិក​និង​ចិន​ដាក់​ការ​រឹតត្បិត​ទិដ្ឋាការ​​គ្នា​ទៅ​វិញ​ទៅ​មក​​ទាក់ទង​​បញ្ហា​ដែនដី​ទីបេ។ ចិន​ការពារ​អង្គការ​សុខភាព​ពិភពលោក WHO ​ដោយ​រិះគន់​អាមេរិក​ចំពោះ​ការ​ដក​ខ្លួន​ពី​អង្គការ​អន្តរជាតិ​នេះ។ ចំនួន​អ្នក​ឆ្លង​កូវីដ១៩​នៅ​អាហ្រ្វិក​បាន​កើន​លើស​កន្លះ​លាន​នាក់៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា របាយការណ៍សិទ្ធិមនុស្សមួយរកឃើញថា អ្នកការពារសិទ្ធិមនុស្ស និងក្រុមអ្នករិះគន់រដ្ឋាភិបាលនៅកម្ពុជា រងការធ្វើទុក្ខបុកម្នេញកាន់តែខ្លាំងឡើង។ ជនរងគ្រោះពីរបបខ្មែរក្រហមថា កម្ពុជាគួរប្រារព្ធទិវាថ្នាក់ជាតិដើម្បីរំឭកការចងចាំអំពីរបបប្រល័យពូជសាសន៍។ ក្រុមយុវជននិងព្រះសង្ឃបន្តការដើរផ្សព្វផ្សាយអំពីមរណភាពរបស់លោក កែម ឡី ខណៈប៉ូលិសព្យាយាមរារាំង។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ វាគ្មិនរបស់យើងគឺលោក នួន វីរៈ អ្នកសម្របសម្រួលគម្រោងលើកកម្ពស់ជំនាញនិងការងារយុវជននៃកម្មវីធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិនៅកម្ពុជា ពិភាក្សាអំពី «សុចរិតភាពអាជីវកម្មសម្រាប់សហគ្រិនវ័យក្មេងនៅកម្ពុជាក្នុងគ្រាកូវីដ១៩»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ករណីឆ្លងវីរុសកូរ៉ូណានៅសហរដ្ឋអាមេរិកបានកើនលើស៣លាននាក់។ អង្គការ Oxfam ឲ្យដឹងថា ជំងឺរាតត្បាតកូវីដ១៩ កំពុងបណ្តាលឲ្យមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកដាច់ពោះស្លាប់។ តុលាការកំពូលអាមេរិក នឹងសម្រេចលើសំណុំរឿងទាក់ទិននឹងកំណត់ត្រាហិរញ្ញវត្ថុរបស់លោកប្រធានាធិបតី Trump និងប្រធានអង្គការសហប្រជាជាតិ UN ថា ការជ្រៀតជ្រែកបរទេសមកលើប្រទេសលីប៊ី កំពុងកើនឡើងដែលមិនធ្លាប់មានពីមុន៕

XS
SM
MD
LG