ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ៩ មិថុនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សហជីព​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រសួង​ការងារ​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​ NagaWord បញ្ឈប់​ការ​បណ្តេញ​បុគ្គលិក។ ចិន​បញ្ជូន​វ៉ាក់សាំង​១​លាន​ដូស​ទៀត​មក​កម្ពុជា ខណៈ​រដ្ឋាភិបាល​សម្រុក​ចាក់​បង្ការ​ដល់​ពលរដ្ឋ​ឲ្យ​បាន​១០​លាន​នាក់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​ចិន​ព្រមាន​អាមេរិក​ចំពោះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជា​មួយ​កោះ​តៃវ៉ាន់។ វៀតណាម​ស្នើ​សុំ​​ថវិកា​ពី​​ពលរដ្ឋ​ ខណៈ​​ការ​ឆ្លង​វីរុស​កូរ៉ូណា​កំពុង​​កើន​ឡើង។ តុលាការ​អង្គការ​សហប្រជាជាតិ​សម្រេច​លើ​ការ​ប្តឹង​ឧទ្ធរណ៍​ឧក្រិដ្ឋកម្ម​សង្គ្រាម​បូស្នី។ គណៈកម្មាធិការ​ព្រឹទ្ធសភា​អាមេរិក​បញ្ជាក់​ពី​ការ​បរាជ័យ​ផ្នែក​សន្តិសុខ​និង​ចារកម្ម​ជុំវិញ​ការ​វាយ​ប្រហារ​លើ​វិមាន​សភា​អាមេរិក​ដោយ​ក្រុម​អ្នក​ប្រឆាំង​តវ៉ា។ ក្រុម​ប្រឆាំង​រុស្ស៊ី​ស្នើ​ឲ្យ​មាន​សកម្មភាព​ជាក់ស្តែង​ប្រឆាំង​លោក Putin។ ដំណើរការ​ដក​យោធា​សហរដ្ឋអាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថាន​សម្រេច​បាន​ជិត​ពាក់​កណ្តាល​ហើយ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៩ មិថុនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​លើក​ឡើង​ពី​ផល​ចំណេញ​ភូមិសាស្រ្ត​នយោបាយ​លើ​ការ​ចោទ​ប្រកាន់​មូលដ្ឋាន​ទ័ព​ចិន​​នៅ​រាម។ កម្ពុជា​ការពារ​អាជីវ​កម្ម​បូម​ប្រេង គ្រា​ក្រុម​ហ៊ុន​រុក​រក​ប្រេង ​KrisEnergy ប្រកាស​បិទ​ក្រុម​ហ៊ុន។ រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​សុំ​ឲ្យ​ជួយ​ដោះស្រាយ​ឋានៈ​ស្របច្បាប់​សម្រាប់​ជនជាតិ​វៀតណាម​នៅ​កម្ពុជា។ អាជ្ញាធរ​ភ្នំពេញ​កំណត់​ផ្នែក​ខ្លះ​ក្នុង​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​«តំបន់​លឿង​ទុំ» ខណៈ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​បន្ត​កើន​ឡើង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden​ ធ្វើ​ដំណើរ​ទៅ​កាន់​ចក្រភព​អង់គ្លេស​និង​អឺរ៉ុប​ក្នុង​ទស្សនកិច្ច​ក្រៅ​ប្រទេស​ជា​លើក​ដំបូង។ អ្នកស្រី Harris ​សង្កត់​ធ្ងន់​លើ​ការ​ដោះ​ស្រាយ​ «មូលហេតុ» នៃ​ការ​ធ្វើ​ចំណាកស្រុក។ នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​បង្ហូរ​ប្រេង​អាមេរិក​​បារម្ភ​អំពី​រង​ការ​វាយ​ប្រហារ​ដោយ ​Ransomware។ គណៈកម្មាធិការ​ព្រឹទ្ធ​សភា​អាមេរិក​បង្ហាញ​ពី​បរាជ័យ​ផ្នែក​ស៊ើបការណ៍​សម្ងាត់​និង​សន្តិសុខ​ទាក់​ទង​​ការ​វាយ​ប្រហារ​នៅ​វិមាន​សភា និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG