ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​លើក​ឡើង​ថា ​ពួកគេ​មិន​មាន​ព័ត៌មាន​ទាក់​ទង​នឹង​ការ​បាត់​ខ្លួន​​របស់​សកម្មជន​ថៃទេ​ ខណៈ​អាជ្ញាធរ​កម្ពុជា​អះអាង​ថា​ពួកគេ​ក៏​មិន​ស៊ើប​អង្កេត​ករណី​នេះ​ដែរ​ បើ​គ្មាន​បណ្ដឹង​ពី​ក្រុមគ្រួសារ​។​ អ្នក​ធ្លាប់​កើតជំងឺ​កូវីដ​១៩​បង្ហាញ​ពីផល​ពិបាក​នៃ​ការ​កើត​ជំងឺ​នេះ។ ករណី​វិជ្ជមាន​ជំងឺ​កូវីដ​១៩​ចុងក្រោយ​នៅ​កម្ពុជា ត្រូវ​បាន​រក​ឃើញ​លើ​បុរស​ខ្មែរ​សញ្ជាតិ​បារាំង។ កម្ពុជា​និង​ចិន​គ្រោង​រៀបចំ​កិច្ច​ប្រជុំ​ទ្វេភាគី​ស្តីពី​ការ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ក្រោយ​កូវីដ​១៩​ នៅ​សប្តាហ៍​ក្រោយ។ ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​​រួច​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ដែល​បាក់​ស្បាត​ដោយ​អ្នក​ចូល​ប្លន់​បំផ្លាញ ​មិនចង់​ឲ្យ​គេ​ភ្លេចរឿងរ៉ាវរបស់​​ពួកគេ​។ ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ថា ​វិធានការ​រឹតត្បិត​ជុំ​វិញ​ពិភពលោក​​បាន​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​លាន​​នាក់​ពី​ជំងឺ​កូវីដ១៩។ នាយករដ្ឋមន្ត្រី​នូវែលសេឡង់​ប្រកាស​ជ័យជម្នះ​ក្នុង​ការ​លុប​បំបាត់​ទាំង​ស្រុង​នូវ​ជំងឺ​កូវីដ១៩​ក្នុង​ប្រទេស។ រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​មិន​បាន​ទទួល​​ការ​បញ្ជក់​ថា​អាមេរិក​នឹង​បន្ថយ​​ទ័ព​របស់​ខ្លួន​នៅ​អាល្លឺម៉ង់​ទេ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលថៃស្នើកម្ពុជាផ្ទៀងផ្ទាត់ព័ត៌មានអំពីការចាប់សកម្មជនថៃដាក់បញ្ចូលក្នុងរថយន្តនៅភ្នំពេញ។ ព្រះមហាក្សត្រីយានីនរោត្តម មុនីនាថ សីហនុ ស្នើឲ្យក្រសួងកិច្ចការនារីជួយស្ត្រីដែលជួបវិបត្តិសេដ្ឋកិច្ច។ ព័ត៌មានអន្តរជាតិមានដូចជា ពលរដ្ឋខ្មែរអាមេរិកាំងផ្តល់តម្លៃចំពោះសេរីភាពនិងច្បាប់នៅអាមេរិក ទោះមានការរំជើបរំជួល។ គណបក្សប្រជាធិបតេយ្យជំរុញឲ្យមានកំណែទម្រង់ប៉ូលិសខ្លាំងក្លានៅសហរដ្ឋអាមេរិក។ សពរបស់លោក George Floyd នឹងត្រូវបញ្ចុះនៅថ្ងៃអង្គារនេះ។ បណ្តាញព័ត៌មានចិនផ្តោតលើអំពើហិង្សាក្នុងសហរដ្ឋអាមេរិក ដោយបាត់ផ្នែកខ្លះនៃសាច់រឿងទាំងមូល។ អ៊ីរ៉ង់ថានឹងប្រហារជីវិតបុរសដែលផ្ដល់ព័ត៌មានដល់សហរដ្ឋអាមេរិកអំពីទីតាំងរបស់លោក Soleimani។ អភិបាលក្រុង Tacoma ទាមទារឲ្យចាប់ខ្លួនប៉ូលិស ៤ នាក់ ក្រោយបុរសម្នាក់ស្លាប់ក្រោមសមត្ថកិច្ចរបស់ខ្លួន។ អ្នកវិភាគថា ច្បាប់សន្តិសុខរបស់ចិនសម្រាប់ទីក្រុងហុងកុង គឺជាការបំភ័យសហរដ្ឋអាមេរិក និងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

XS
SM
MD
LG