កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៩ ឧសភា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ថា វ៉ាក់សាំង ១លានដូសរបស់ចិន នឹងមកដល់កម្ពុជានៅសប្តាហ៍ក្រោយ សម្រាប់ពលរដ្ឋនៅតំបន់ក្រហម។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិកប្រឈមនឹងការអំពាវនាវឱ្យចែកវ៉ាក់សាំងកូវីដ១៩ ជូនប្រទេសឯទៀត។ ជប៉ុន ថៃ និងវៀតណាមព្យាយាមប្រជែងបន្ទាបឥទ្ធិពលចិននៅឡាវ៕
ព័ត៌មានពេលរាត្រី៖ ៩ ឧសភា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រុមសង្គមស៊ីវិលជំរុញឲ្យបញ្ចប់និទណ្ឌភាពចំពោះអំពើហិង្សាប្រឆាំងអ្នកសារព័ត៌មាន។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី ១៣ មានកិច្ចពិភាក្សាអំពី«ទស្សនវិស័យនៃសុវត្ថិភាពចំណីអាហារនៅកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ការសាងសង់ទំនប់មេគង្គ៖ អ្នកភូមិថៃបង្ហាញពីភាពសោកសៅចំពោះទន្លេមេគង្គដែលកំពុងមានវិបត្តិ។ ឫសគល់នៃជម្លោះនៅតំបន់ Tigray ក្នុងប្រទេសអេត្យូពី៕