កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៩ មេសា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ការចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់នៅកម្ពុជា៖ ក្រុមអាទិភាព លក្ខខណ្ឌសុខភាព និងកន្លែងចែកចាយ។ កម្មករជិត៥០នាក់នៅភ្នំពេញត្រូវបានរកឃើញឆ្លងកូវីដ១៩ ដែលបង្កជាក្តីបារម្ភពីការផ្ទុះឆ្លងនៅតាមរោងចក្រ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ការកកឈាមដ៏កម្រដែលទាក់ទងទៅនឹងវ៉ាក់សាំង AstraZeneca នាំឲ្យប្រទេសនានាចេញសេចក្តីណែនាំថ្មី។ រដ្ឋតិចសាស់ស៊ើបអង្កេតការចោទប្រកាន់រំលោភបំពានជនចំណាកស្រុក។ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅអង់គ្លេសត្រូវគេចាក់សោរមិនឲ្យចូលស្ថានទូតនៅទីក្រុងឡុងដ៍។ ពាក្យសុំជំនួយពេលអត់ការងារធ្វើនៅសហរដ្ឋអាមេរិកកើនឡើងជាថ្មីទៀតកាលពីសប្តាហ៍មុន។ រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងធនធានធម្មជាតិនិងកេរតំណែលវប្បធម៌ដោះស្រាយក្នុងបញ្ហាដីសាធារណៈនៅរដ្ឋ Utah។ អំពើប្លន់ដោយកងទ័ពជាលទ្ធផលនាំការកាន់កាប់ដោយយោធានៅមីយ៉ាន់ម៉ា ខណៈសេដ្ឋកិច្ចកាន់តែដុនដាប៕
ព័ត៌មានពេលរាត្រី៖ ៩ មេសា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ភ្នំពេញក្នុងទំនាក់ទំនងអនាគតជាមួយមេដឹកនាំថ្មីនៅហាណូយ។ កម្ពុជារកឃើញ ៥៧៦ករណីឆ្លងថ្មីនៃជំងឺកូវីដក្នុងមួយថ្ងៃ។ ស្នងការរងប៉ូលិសខេត្តកំពតត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការពីបទសង្ស័យថាជួញដូរគ្រឿងញៀន។ សហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកបង្កើនការប្រុងប្រយ័ត្នក្រោយការកើនឡើងនៃការរើសអើងពូជសាសន៍អាស៊ី។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ជននិរទេសខ្លួនមីយ៉ាន់ម៉ាកំពុងស្វែងរកជម្រកក្នុងរដ្ឋ Kayin។ អ្នកជំនាញផ្តល់សក្ខីកម្មថា កម្លាំងរបស់លោក Chauvin សង្កត់លើលោក Floyd បង្កគ្រោះថ្នាក់ដល់ជីវិត។ វេជ្ជបណ្ឌិតផ្តល់សក្ខីកម្មថា លោក George Floyd បានស្លាប់ដោយសារខ្វះអុកស៊ីសែន។ សំណើហេដ្ឋារចនាសម្ព័ន្ធ ២លានលានដុល្លាររបស់លោក Biden ប្រឈមការជំទាស់។ ប្រេសិតអ.ស.ប.ពិភាក្សាអំពីវិធានការការទូតចំពោះប្រទេសមីយ៉ាន់ម៉ា។ ក្រុងតូក្យូរឹតបន្តឹងវិធានការទប់ស្កាត់មេរោគរយៈពេលជិត ១០០ថ្ងៃ មុនកម្មវិធីកីឡាអូឡាំពិក។ សហរដ្ឋអាមេរិកចូលរួមក្រុមប្រទេសការពារអាកាសធាតុនិងសន្តិសុខ។ មេដឹកនាំសិង្ហបុរីនាពេលអនាគតបានដកខ្លួន ដោយលើកឡើងពីអាយុចាស់៕