ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ៩ កុម្ភៈ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រោយ​ជាប់​ឃុំ​ជាង​៦០​ម៉ោង​នៅ​ក្រចេះ សកម្មជន​ព្រៃឈើ​៥​នាក់​ត្រូវ​បាន​ដោះលែង។ ពលរដ្ឋ​នៅ​ភ្នំពេញ​បង្ហាញ​មតិ​ចម្រុះ​ចំពោះ​វ៉ាក់សាំង​ចិន Sinopharm។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា គណបក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​ត្រៀម​យុទ្ធសាស្រ្ត​សម្រាប់​ការ​កាត់ទោស​លោក Trump។ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​គាំទ្រ​លោក​ Trumpខណៈ​ពេល​សវនាការ​កាត់​ទោស​រូប​លោក​ជិត​ចូល​មក​ដល់។ មនុស្ស​យ៉ាង​ហោច​ណាស់​១៨​នាក់​​ស្លាប់​នៅ​ក្នុង​ការ​ធ្លាក់​បាក់​ផ្ទាំង​ទឹក​កក​ដ៏​ធំ​មួយ​ក្នុង​តំបន់​ភ្នំ​ហិមាល័យ​នៅ​ឥណ្ឌា។ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អង់គ្លេស AstraZeneca។ អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ព្រួយបារម្ភ​​ចំពោះ​កំណើន​​នៃ​​សំណុំ​រឿង​ប្រមាថ​ព្រះមហាក្សត្រ​ថៃ។ មន្ត្រី​ស៊ូដង់​ថា​ ការ​បង្ហូរ​ទឹក​បំពេញ​ទំនប់​វារីអគ្គិសនី​នៅ​អេត្យូពី​នៅ​ខែ​កក្កដា​ខាង​មុខ​ គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់​ស៊ូដង់៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៩ កុម្ភៈ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​កម្ពុជា​ប្រាប់​ប្រជាជន​ឲ្យ​ទទួល​យក​វ៉ាក់សាំង​ចិន និង​ឈប់​បារម្ភ​រឿង អង្គការ​សុខភាព​ពិភពលោក WHO ទទួល​ស្គាល់​ឬ​អត់។ រដ្ឋាភិបាល​កម្ពុជា​លុបចោល​បម្រាម​នាំចូល​ត្រី​ពី​វៀតណាម។ ក្រោយ​ជាប់​ឃុំ​ជាង​៦០​ម៉ោង​នៅ​ក្រចេះ សកម្មជន​ព្រៃឈើ​៥​នាក់​ត្រូវ​បាន​ដោះលែង​វិញ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បាតុកម្ម​ប្រឆាំង​រដ្ឋ​ប្រហារ​យោធា​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​បន្ត​ធ្វើ ទោះ​មាន​ការ​រឹតត្បិត​ក៏ដោយ។ ប្រធានាធិបតី​អាមេរិក​លោក Bidenនិង​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​លោក Modi តាំងចិត្ត​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ និង​ការ​ប្រែប្រួល​អាកាសធាតុ។ សវនាការ​កាត់ទោស​លោក Trump លើក​ទី​ពីរ​ជា​ប្រវត្តិសាស្ត្រ ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ។ តៃវ៉ាន់​ជូនពរ​ចិន​ក្នុង​ឆ្នាំ​ថ្មី ក៏​ប៉ុន្តែ​ថា​នឹង​មិន​លំទោន​តាម​គំនាប​របស់​ចិន​ទេ។ របាយការណ៍​អង្គការ​សហ​ប្រជាជាតិ​ថា កូរ៉េ​ខាងជើង​អភិវឌ្ឍ​កម្មវិធី​នុយក្លែអ៊ែរ​ និង​មីស៊ីល​នៅ​ឆ្នាំ ២០២០។ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ត្រូវ​បាន​ចែកចាយ​មុន​ពេល​មាន​ភស្តុតាង​បង្ហាញ​ពី​ប្រសិទ្ធភាព និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG