ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ៩ ធ្នូ ២០២០

ព័ត៌មាន​អំពី​កម្ពុជា​​មាន​​ដូចជា តុលាការ​ភ្នំពេញ​សាកសួរ​បងស្រី​របស់​សកម្មជន​ថៃ​ដែល​បាត់​ខ្លួន ដោយ​អ្នកស្រី​ទទូច​ឲ្យ​ស្វែង​រក​ប្អូន​ប្រុស។ អង្គការ​សុខភាព​ពិភពលោក​ថា កម្ពុជា​ប្រហែល​ជា​បាន​វ៉ាក់សាំង​កូវីដ១៩ ដំបូង​នៅ​ខែ​មីនា។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​អង់គ្លេស​ចាប់ផ្តើម​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ​ជា​ផ្លូវការ។ មេដឹកនាំ​បាតុកម្ម​ថៃ​ជាច្រើន​រូប​ទៀត​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ។ សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​៨​នាក់​ក្នុង​ទីក្រុង​ហុងកុង​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​ចូលរួម​បាតុកម្ម​​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ខែ​​កក្កដា។ មេធាវី​ជន​ជាប់​ចោទ​និយាយ​ថា​ អាជ្ញាធរ​​ប្រទេស​អ៊ីរ៉ង់​ បាន​បញ្ជូន​​សកម្មជន​​​​ប្រព័ន្ធ​ឌីជីថល​​ទៅ​កាន់​ពន្ធនាគារ​ដោយ​ខុស​ច្បាប់​ ដើម្បី​ទទួល​ទោស​ដោយ​មិន​បាន​ចេញ​ដីកា​កោះ​ហៅ​ជា​មុន។ ចិន​ថ្កោលទោស​ការ​ដាក់​ទណ្ឌ​កម្ម​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​ទីក្រុង​ហុង​កុង​ និង​ការ​លក់​អាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់។ ការ​រាប់​សន្លឹក​ឆ្នោត​កំពុង​​ប្រព្រឹត្តទៅ​ក្នុង​ប្រទេស​​ហា្កណា។ ពលរដ្ឋ​អូស្ត្រាលី​ត្រូវ​បាន​​ព្រមាន​ពី​ទឹក​ជំនន់​និង​ខ្យល់​ព្យុះ​ ខណៈ​ដែល​រដូវ​ក្តៅ​ចូល​មក​ដល់៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៩ ធ្នូ ២០២០

ព័ត៌មានអំពីកម្ពុជាមានដូចជា មនុស្ស៥នាក់ត្រូវឃុំខ្លួន ក្រោយហេតុការណ៍ពុលស្រា«ស»នៅខេត្តកំពង់ឆ្នាំង។ ក្រុមអ្នកវិភាគរំពឹងថារដ្ឋបាលប្រធានាធិបតីថ្មីនៅអាមេរិកនឹងជួយជំរុញលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។ មនុស្ស៤នាក់ទៀតឆ្លងជំងឺកូវីដ១៩ ក្នុងករណីឆ្លងក្នុងសហគមន៍នៅកម្ពុជា។ នៅក្នុងកម្មវិធី Hello VOA ពិសេស មានកិច្ចពិភាក្សាអំពី«ក្រោកឈរដើម្បីសិទ្ធិមនុស្ស៖ តើកម្ពុជានឹងដើរដល់ចំណុចណាក្នុងការការពារសិទ្ធិមនុស្សនៅឆ្នាំ២០២១»? ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden នឹងតែងតាំងអ្នកស្រី Marcia Fudge ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាននិងទីក្រុង។ លោក Trump និងលោក Biden ប្ដេជ្ញាផ្ដល់វ៉ាក់សំាងដល់ពលរដ្ឋអាមេរិកាំងរាប់លាននាក់ឲ្យបានលឿន។ អ្នករំលោភសិទ្ធិមនុស្សនឹងប្រឈមនឹងការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរចូល ទឹកដីអឺរ៉ុប ក្រោមច្បាប់ Magnitsky Act ដែលអនុម័តដោយសហភាពអឺរ៉ុប។ កូរ៉េខាងជើងខឹងសម្បានឹងកូរ៉េខាងត្បូងដែលនិយាយអំពីវិធានការរបស់កូរ៉េខាងជើងចំពោះជំងឺកូវីដ១៩។ ការអំពាវនាវឲ្យប៉ូលិសទទួលខុសត្រូវមុខច្បាប់បានកើនឡើងនៅទីក្រុងហុងកុង។ របៀបវារៈរបស់លោក Biden សម្រាប់ស្ត្រី៕

XS
SM
MD
LG