កម្មវិធីវិទ្យុ
០៥:០០ - ០៥:២៩
ព័ត៌មានពេលព្រឹក ៩ វិច្ឆិកា៖ ពលរដ្ឋអាមេរិកាំងចេញទៅបោះឆ្នោត ខណៈអតិផរណាកើនឡើងខ្លាំង និងមានការគំរាមដល់ប្រជាធិបតេយ្យ
ព័ត៌មាននៅថ្ងៃនេះមានដូចជា បទសន្ទនា VOA៖ ពលរដ្ឋអាមេរិកាំងចេញទៅបោះឆ្នោត ខណៈអតិផរណាកើនឡើងខ្លាំង និងមានការគំរាមដល់ប្រជាធិបតេយ្យ។ គណបក្សទាំងពីរប្រជែងគ្នាស្វិតស្វាញដើម្បីគ្រប់គ្រងសភានៅក្នុងការបោះឆ្នោតថ្ងៃអង្គារសប្តាហ៍នេះនៅសហរដ្ឋអាមេរិក និងព័ត៌មានផ្សេងទៀត៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ៩ វិច្ឆិកា៖ មេធាវីខ្មែរអាមេរិកកញ្ញា សេង ធារី ដែលជាប់ឃុំ ធ្វើកូដកម្មអត់អាហារមុនប្រធានាធិបតីអាមេរិកមកដល់ភ្នំពេញ
ព័ត៌មាននៅថ្ងៃនេះមាន មេធាវីខ្មែរអាមេរិក កញ្ញា សេង ធារី ដែលជាប់ឃុំ ធ្វើកូដកម្មអត់អាហារមុនពេលប្រធានាធិបតីអាមេរិកលោក Biden មកដល់ភ្នំពេញ។កិច្ចពិភាក្សាវីអូអអំពីលទ្ធផលដំបូងៗនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក និងព័ត៌មានផ្សេងៗទៀត៕