ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មាន​ពេល​ព្រឹក៖ ៩ វិច្ឆិកា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន មុន​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី លោក ហ៊ុន សែន ថា គ្មាន​បរទេស​ណា​ដាក់​សម្ពាធ​លោក​បាន​ទេ។ លោក ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​អ្នក«ព្រហើន»​អត្ថាធិប្បាយ​ទាក់ទងនឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អ្នក​ជំនាញ​ថា ការ​ដោះលែង​អ្នក​ទោស​របស់​យោធា​មីយ៉ាន់ម៉ា គ្រាន់តែ​ដើម្បី​បន្ធូរបន្ថយ​សម្ពាធ​អន្តរជាតិ​ប៉ុណ្ណោះ។ ការប្រយុទ្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ​ដើម្បី​ជួយ​សង្គ្រោះ​ឆ្នេរ​ពី​ការ​លិចលង់។ ប្រធានាធិបតី​អាមេរិក​លោក Biden ថា អាមេរិក​វិល​ត្រឡប់​មក​ដឹកនាំ​កិច្ចព្រមព្រៀង​អាកាសធាតុ​វិញ៕

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ៩ វិច្ឆិកា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន កម្ពុជា​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​លើក​ទី៦៨ ក្រោយ​បើក​ប្រទេស​ឡើងវិញ​ពី​ជំងឺ​រាតត្បាត​កូវីដ១៩។ លោក ហ៊ុន សែន ជំរុញ​ឲ្យ​ខិតខំ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ក្រៅប្រព័ន្ធ​តុលាការ​ដោយ​ឈរ​លើ​គោលការណ៍​«សុចរិតភាព»។ ក្រោម​សម្ពាធ​នៃ​ការ​រិះគន់​ តុលាការ​ក្រុងភ្នំពេញ​ដោះលែង​សកម្មជន​ខ្លះ​ឲ្យ​មាន​សេរីភាព។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន សហរដ្ឋ​អាមេរិក​លុប​ចោល​ការ​រឹត​បន្តឹង​សម្រាប់​អ្នក​ដំណើរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩​គ្រប់ដូស។ សហរដ្ឋ​អាមេរិក​ថា​ ការ​ព្យាយាម​​ធ្វើ​ឃាត​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​ជា​ការ​វាយ​ប្រហារ​លើ​«អធិបតេយ្យភាព​និង​ស្ថិរភាព»​របស់​អ៊ីរ៉ាក់។ លោក​ Biden ​ថ្កោល​ទោស​ «ការ​បោះឆ្នោត​ឆ្ពិនភ្នែក»​ ក្នុង​ប្រទេស​នីការ៉ាហ្គា។ លោក​ Obama និយាយ​ថា មិនទាន់​មាន​ការប្រឹងប្រែង​គ្រប់គ្រាន់​អំពី​អាកាសធាតុ​នោះ​ឡើយ។ ភ្លើង​ឆេះ​សាលារៀន​មួយ​កន្លែង បាន​សម្លាប់​កុមារ​យ៉ាងតិច​២៥​នាក់​ក្នុង​ប្រទេស​នីហ្សេ។ អ្នក​ជំនាញ​ថា ការ​ដោះលែង​អ្នកទោស​របស់​យោធា​មីយ៉ាន់ម៉ា​គ្រាន់​តែ​ដើម្បី​បន្ធូរបន្ថយ​សម្ពាធ​អន្តរជាតិ​ប៉ុណ្ណោះ។ ការ​ជួយ​ធម្មជាតិ​ស្តារ​សមត្ថភាព​ឡើងវិញ​ដើម្បី​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ៕

XS
SM
MD
LG