កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៩ វិច្ឆិកា ២០២០
ព័ត៌មានសំខានៗអំពីកម្ពុជាមានដូចជា សង្គមស៊ីវិលសង្ឃឹមពីការពង្រឹងលទ្ធិប្រជាធិបតេយ្យកម្ពុជា ខណៈលោកបៃឌិនត្រូវបានព្យាករណ៍ថាឈ្នះឆ្នោត។ ខ្សែភាពយន្តឯកសារ «The Donut King» អំពីជនភៀសខ្លួនខ្មែរដែលធ្វើនំដូណាត់ ចាប់ផ្តើមដាក់បញ្ចាំង។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden សន្យាបង្រួបបង្រួមជាតិនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិ។ ពលរដ្ឋឥណ្ឌាក្នុងភូមិកំណើតជីដូនជីតារបស់អ្នកស្រី Kamala Harris អបអរសារទរជ័យជម្នះរបស់អ្នកស្រី។ និស្សិតបរទេសទន្ទឹងរង់ចាំទិដ្ឋាការដែលមានស្ថិរភាពសម្រាប់ការសិក្សារបស់គេក្នុងសហរដ្ឋអាមេរិក។ ព្យុះ Eta បានធ្វើឲ្យមានការបាក់ដីនៅប្រទេសគុយបា។ សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺកូវីដ១៩ ជាមធ្យមជាង ១ សែននាក់ក្នុងមួយថ្ងៃ និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
ព័ត៌មានពេលរាត្រី៖ ៩ វិច្ឆិកា២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា ពលរដ្ឋមួយចំនួននៅភ្នំពេញបង្ហាញក្តីសង្ឃឹម ក្រោយលោក ចូ បៃដិន ត្រូវបានព្យាករណ៍ថា ឈ្នះការបោះឆ្នោត។ កសិករនៅខេត្តពោធិ៍សាត់បន្តព្រួយបារម្ភពីការធ្វើស្រែ ខណៈទឹកជំនន់បំផ្លាញស្រូវ ហើយជីវិតប្រឈមនឹងបំណុល។ រដ្ឋាភិបាលកម្ពុជាប្រកាសផ្អាកដំណើរការសាលារៀន និងកន្លែងប្រមូលផ្តុំជាថ្មី ក្រោយបារម្ភការរាតត្បាតជំងឺកូវីដ១៩។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «បញ្ហា ប្រឈម និង ឱកាសនៃអន្តរជាតូបនីយកម្មតំបន់មេគង្គ»។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ចាត់វិធានការមិនបង្អង់យូរសម្រាប់ដំណើរការអន្តរកាលនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក។ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក George W. Bush អបអរសាទរលោកJoe Biden។ មេដឹកនាំនានាបន្ថែមទៀតលើពិភពលោកអបអរសាទរលោក Joe Biden។ ករណីឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកអាចកើនដល់ជាង ១០ លានករណីនៅថ្ងៃច័ន្ទនេះ។ គណបក្សរបស់លោកស្រី Aung San Suu Kyi មានទំនុកចិត្តនៅពេលការរាប់សន្លឹកឆ្នោតក្រៅផ្លូវការបង្ហាញថាបាននាំមុខ៕