កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៩ តុលា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន កោតសរសើរក្រុមហ៊ុនឯកជនមិនបិទដំណើរការ គ្រាមានវិបត្តិកូវីដ១៩។ ដី ៦០០ ហិកតានៅខេត្តព្រះសីហនុ ត្រូវកាត់ឲ្យក្រុមហ៊ុនគ្រួសារឧកញ៉ា លី យ៉ុងផាត់ ខណៈរដ្ឋមន្ត្រីកសិកម្មថា «ទុកអត់ប្រយោជន៍»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ភ្លើងឆេះព្រៃនៅតំបន់ភាគខាងលិចសហរដ្ឋអាមេរិកគំរាមការផ្គត់ផ្គង់ទឹក ខណៈអាជ្ញាធរមានវិធានការ។ លោកប្រធានាធិបតីអាមេរិក Trump ច្រានចោលជម្រើសដេញដោលតាមអនឡាញជាមួយលោក Biden។ អង្គការសិទ្ធិមនុស្សអំពាវនាវឲ្យបិទជំរំ «ឃុំខ្លួន» ជនជាតិរូហ៊ីងយ៉ាក្នុងប្រទេសមីយ៉ាន់ម៉ា។ កវីអាមេរិកាំង Louise Gluck បានទទួលរង្វាន់ណូបែលខាងផ្នែកអក្សរសាស្ត្រ។ លោក Trump ថា កងទ័ពសហរដ្ឋអាមេរិកក្នុងប្រទេសអាហ្វហ្គានីស្ថាន គួរត្រឡប់មកសហរដ្ឋអាមេរិកវិញនៅបុណ្យណូអែល(Christmas)៕
ព័ត៌មានពេលរាត្រី៖ ៩ តុលា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា តុលាការខេត្តកោះកុងចោទប្រកាន់ពលរដ្ឋ ១០ នាក់ ពីបទ«ញុះញង់បង្កភាពវឹកវរក្នុងសង្គម» ក្រោយការបន្តការតវ៉ារឿងដីធ្លី។ ចិននិងកម្ពុជាគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅចុងសប្តាហ៍។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ទ្វីបអាស៊ីនាំមុខគេខាងការរំលោភបំពានសេរីភាពសារព័ត៌មានជុំវិញការរាយការណ៍ពីជំងឺកូវីដ១៩។ ជម្លោះលើកម្មវិធី TikTok ជាប្រផ្នូលអ្វីមួយសម្រាប់វិស័យបច្ចេកវិទ្យា។ អ្នកជំនាញព្រមានអំពីប្រទេសចិនប្រញាប់ប្រញាល់ប្រើវ៉ាក់សាំងកូវីដ១៩ ក្នុងករណីអាសន្ន។ ចិនស្រាប់តែចង់ពិភាក្សាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដែលមានជម្លោះ។ អង្គការកម្មវិធីកម្មវិធីស្បៀងអាហារពិភពលោក ទទួលរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២០។ លោក Trump ថ្លែងថា លោកនឹងមិនចូលរួមការជជែកដេញដោលតាមអនឡាញ ខណៈលោក Biden រៀបផែនការថ្មី។ ឥណ្ឌូណេស៊ីមានករណីឆ្លងវីរុសកូរ៉ូណាថ្មី ៤០៩៤ ករណី និងមនុស្ស៩៧នាក់ទៀតបានស្លាប់៕