កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៨ កញ្ញា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលអនុញ្ញាតឲ្យរៀបចំពិធីភ្ជុំបិណ្ឌនៅវត្តអារាម ខណៈព្រះសង្ឃលើកឡើងពីកង្វះខាតចង្ហាន់និងបច្ច័យ។ អ្នកកាសែត២នាក់ត្រូវគំរាមកំហែង ពេលចុះរាយការណ៍ទំនាស់ដីធ្លីក្នុងគម្រោងព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមតាលីបង់ បាញ់បំបែកការប្រឆាំងតវ៉ានៅក្នុងរដ្ឋធានីកាប៊ុល។ អង្គការសហប្រជាជាតិថា កុមារដែលបែកពីឪពុកម្តាយ ត្រូវបានជម្លៀសចេញពីប្រទេសអាហ្វហ្គានីស្ថាន។ សវនាការកាត់ទោសជនជាប់ចោទនៃការវាយប្រហារភេរវកម្មថ្ងៃ១១ កញ្ញា ចាប់ផ្តើមឡើងវិញ ប៉ុន្មានថ្ងៃមុនខួបវាយប្រហារ២០ឆ្នាំ។ ជនជាតិចិន៤នាក់ត្រូវបានសម្លាប់ ហើយថ្នាំញៀនមួយចំនួនត្រូវបានរឹបអូសក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀនក្នុងប្រទេសហ្វីលីពីន។ ចំនួនអ្នកស្លាប់និងឆ្លងដោយជំងឺកូវីដ១៩នៅជុំវិញពិភពលោក៕
ព័ត៌មានពេលរាត្រី៖ ៨ កញ្ញា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋមន្រ្តីការបរទេសចិននឹងធ្វើទស្សនកិច្ចនៅកម្ពុជានិងប្រទេសផ្សេងទៀត នៅគ្រាអាមេរិកបង្កើនទំនាក់ទំនងជាមួយអាស៊ាន។ សហគមន៍ខ្មែរកម្ពុជាក្រោមចោទសួរអំពីការចាប់ខ្លួនអតីតព្រះសង្ឃកម្ពុជាក្រោមមួយអង្គ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិក និងអាល្លឺម៉ង់រៀបចំកិច្ចពិភាក្សាស្តីពីអាហ្វហ្គានីស្ថាន។ ក្រុមតាលីបង់ប្រកាសរដ្ឋាភិបាលអន្តរកាលរបស់អាហ្វហ្គានីស្ថាន។ ប៉ូលិសហុងកុងចាប់ខ្លួនអ្នករៀបពិធីរំឭកខួបព្រឹត្តិការណ៍នៅទីលាន Tiananmen។ ប្រព័ន្ធផ្សព្វផ្សាយត្រូវបានរារាំងនៅជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ អគ្គីភ័យបានសម្លាប់អ្នកទោសយ៉ាងតិច ៤០នាក់នៅពន្ធនាគារឥណ្ឌូណេស៊ី។ អ្នកជំងឺ១៧នាក់ស្លាប់បន្ទាប់ពីទឹកជំនន់លិចមន្ទីរពេទ្យម៉ិកស៊ិក និងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕