ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា យុវជន​ម្នាក់​ត្រូវ​ចាប់​ខ្លួន ​ខណៈ​អាជ្ញាធរ​បំបែក​ការ​ប្រមូល​ផ្តុំ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។ ការ​ចុះ​ពិនិត្យ​ព្រំដែន​នៅ​ត្បូង​ឃ្មុំ ​មិន​ទាន់​ជម្រះ​មន្ទិល​លើ​ការ​បាត់​បង់​ដី​ដ៏​ចម្រូង​ចម្រាស​ទេ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា​ អាជ្ញាធរ​ប្រទេស​ចិន​បាន​ឈប់​ផ្ដល់​ប័ណ្ណ​សារព័ត៌មាន​ដល់​អ្នក​កាសែត​បរទេស​ដែល​ធ្វើការ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​អាមេរិក​ក្នុង​ប្រទេស​ចិន។ មេដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា​អ្នកស្រី Aung San Suu Kyi បាន​​ផ្អាក​​កម្មវិធី​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​របស់​អ្នកស្រី​​កាលពី​ថ្ងៃ​ចន្ទ ដោយសារ​កូវីដ១៩។ រដ្ឋាភិបាល​រុស្សី​បាន​ជំទាស់​ទៅ​នឹង​ការ​ប៉ុនប៉ង «ដោយ​គ្មាន​ហេតុផល» នានា​ក្នុង​ការ​ចោទ​ថា​ខ្លួន​បាន​បំពុល​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក Alexei Navalny។ តុលាការ​​ថៃ​ដោះលែង​សកម្មជន​សំខាន់ ២ រូប ដែល​ប្រឆាំង​រដ្ឋាភិបាល។ ព្យុះ​ទីហ្វុង Haishen បោកបក់​លើ​ប្រទេស​កូរ៉េខាងត្បូង និង​មាន​ទិសដៅ​ឆ្ពោះ​ទៅ​រក​ប្រទេស​កូរ៉េខាងជើង។ គោលនយោបាយ​សហរដ្ឋអាមេរិក​សម្រាប់​កូរ៉េខាងជើង​ឈាន​ដល់​ផ្លូវ​បំបែក នៅ​ពេល​ការបោះឆ្នោត​ខិត​ជិត​មក​ដល់៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ​ហ៊ុន សែន​ ថា​ សំណុំ​រឿង​លោក ​កឹម សុខា​ អាច​ពន្យារ​ពេល​ដល់​២០២៤​ ខណៈ​មេធាវី​ជំរុញ​ឲ្យ​ពន្លឿន។ ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​និង​អន្តរ​ជាតិ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​ជា​បន្ត​បន្ទាប់។ ស្ត្រី​ខ្មែរ​អាមេរិកាំង​ដែល​ជាប់​ជា​បេក្ខជន​សមាជិក​សភា​នៅ​រដ្ឋ​ម៉ាស្សាជូសេដ្ឋ សហរដ្ឋអាមេរិក រៀបរាប់​ពី​ការ​តស៊ូ​នយោបាយ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា​ លោក Trump និង​លោក Biden ប៉ះទង្គិច​ពាក្យ​សម្តី​គ្នា​អំពី​វ៉ាក់សាំង​ជំងឺ​កូវីដ១៩។ ក្នុង​ទិវា​ពលកម្ម​អាមេរិក លោក Trump និង​លោក Biden ផ្តោត​លើ​អ្នក​ធ្វើការ​អាមេរិកាំង។ គណបក្ស​កាន់​អំណាច​ជប៉ុន​ចាប់ផ្ដើម​ការ​ប្រកួត​ជ្រើស​រើស​អ្នក​ស្នង​តំណែង​លោក Shinzo Abe។ មនុស្ស ៨ នាក់​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​លោក Jamal Khashoggi។ ការ​ឃោសនា​បោះឆ្នោត​បាន​ចាប់ផ្ដើម​នៅ​មីយ៉ាន់ម៉ា​នៅ​ថ្ងៃអង្គារ​ទី០៨ ខែកញ្ញា ទោះ​មាន​ហានិភ័យ​ជំងឺ​កូវីដ១៩ ក៏​ដោយ។ តេស្ត​អង់ទីគ័រ​ជំងឺ​កូវីដ១៩ ក្លាយ​ជា​រឿង​ខកចិត្ត។ មន្ទីរពេទ្យ​អាល្លឺម៉ង់​ថា សុខភាព​របស់​លោក Nalvany មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​រុស្ស៊ី មាន​ភាព​ប្រសើរ​ជាង​មុន។ អ្នក​កាសែត​អូស្ត្រាលី ២ នាក់​ចាកចេញពី​ប្រទេស​ចិន ដោយសារ​ភ័យខ្លាច​ការ​ចាប់​ខ្លួន និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG