កម្មវិធីវិទ្យុ
០៥:០០ - ០៥:៣០
ព័ត៌មានពេលព្រឹក ៨ សីហា៖ អ្នកនាំពាក្យរដ្ឋាភិបាល៖ វត្តមានរបស់អតីតនាយករដ្ឋមន្រ្តីថៃក្នុងថ្ងៃខួបកំណើតលោក ហ៊ុន សែន បង្ហាញអំពីទំនាក់ទំនងគ្រួសារ
ព័ត៌មាននៅថ្ងៃនេះមានដូចជា លោក Trump រងការចោទប្រកាន់ក្នុងបទព្យាយាមកែប្រែលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាថា វត្តមានរបស់អតីតនាយករដ្ឋមន្រ្តីថៃក្នុងថ្ងៃខួបកំណើតលោក ហ៊ុន សែន បង្ហាញអំពីទំនាក់ទំនងគ្រួសារ និងព័ត៌មានផ្សេងៗទៀត៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ៨ សីហា៖ រដ្ឋាភិបាលបន្ថយផ្ទៃដីឧទ្យានជាតិបទុមសាគរដែលជាតំបន់មានជម្លោះដីធ្លី និងការអភិវឌ្ឍឯកជន
ព័ត៌មាននៅថ្ងៃនេះមានដូចជា រដ្ឋាភិបាលបន្ថយផ្ទៃដីឧទ្យានជាតិបទុមសាគរដែលជាតំបន់មានជម្លោះដីធ្លី និងការអភិវឌ្ឍឯកជន។ លោក ហ៊ុន ម៉ាណែត អាចនឹងជួបថ្នាក់ដឹកនាំក្រុមហ៊ុនជំនួញអាមេរិកដែលចង់វិនិយោគនៅកម្ពុជានៅទីក្រុង New York (ញូវយ៉ក) និងព័ត៌មានផ្សេងៗទៀត។