កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៨ សីហា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា សមាជិកសភាអាមេរិកម្នាក់ផ្តល់តម្លៃដល់ពាណិជ្ជកម្មទ្វេភាគី«មិនគិតពន្ធ»ពេលកម្ពុជាស្នើបន្ត។ រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតទីតាំងលក់អាហារទទួលភ្ញៀវបាន ប៉ុន្តែត្រូវអនុវត្តវិធានការសុខាភិបាលដែលមានស្តង់ដា។ រីឯព័ត៌មានអន្តរជាតិវិញមាន សាធារណជនដែលធ្លាប់ខ្វែងគំនិតគ្នាបែរជារួបរួមគ្នាវិញដោយសារបរាជ័យរបស់រដ្ឋាភិបាលថៃក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋ។ មានទំនោរទ្វេដងក្នុងការក្លាយខ្លួនជាអ្នកប្រើប្រាស់ថ្នាំជក់ទៀងទាត់៕
ព័ត៌មានពេលរាត្រី៖ ៨ សីហា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា សកម្មជនមើលឃើញអនាគតមិនល្អនៃសិទ្ធិមនុស្សនៅកម្ពុជានិងទទូចឲ្យធ្វើសកម្មភាពបន្ថែម។ បញ្ញវន្តខ្មែរទទូចរដ្ឋាភិបាលបង្កើនអាហារូបករណ៍ទៅសិក្សាក្រៅប្រទេសដើម្បីបន្ថយការពឹងផ្អែកលើជំនួយបរទេស។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសនូវែលសេឡង់និងចិនប៉ះទង្គិចគ្នាលើការអះអាងពាក់ព័ន្ធនឹងការលួចចូលក្នុងប្រព័ន្ធអ៊ីនធឺណិត។ ពលរដ្ឋក្រុង New York នាំគ្នាចាក់សាក់លើស្បែកជាការរំឭកពីសាច់ញាតិស្លាប់ដោយសារជំងឺកូវីដ១៩។ ហេតុអ្វីបានជាទំនិញឡើងថ្លៃ ហើយតើវាមានន័យយ៉ាងដូចម្តេច? ទីក្រុងនៃដែនចរន្តធម្មជាតិរបស់ចិនបានវិវត្តហួសសមត្ថភាពស្រូបយកទឹកភ្លៀង៕