ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មានសំខាន់ៗអំពីកម្ពុជារួមមាន ទឹកទន្លេសាបកម្ពុជាធ្លាក់ចុះដល់កម្រិតមិនដែលមានពីមុនមក ខណៈមានការព្រួយបារម្ភអំពីទំនប់វារីអគ្គិសនី។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ជំងឺកូវីដ១៩ឆ្លងដល់មនុស្សជាង១៩លាននាក់ ដោយសហរដ្ឋអាមេរិកបន្តនាំមុខ។ ករណីឆ្លងកូវីដ១៩នៅឥណ្ឌាបានកើនលើស២លាននាក់និងបន្តកើនយ៉ាងឆាប់។ បាតុករថៃទាមទារឲ្យមានកំណែទម្រង់នយោបាយជ្រាលជ្រៅ។ ភាពតានតឹងកើនឡើងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ក្រោយការវាយប្រហារនៅស៊ីរី។ លោក Trump ចេញបំរាមចំពោះកម្មវិធី TikTok និង WeChat របស់ចិនដោយសារបញ្ហាសន្តិសុខ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មានសំខាន់ៗអំពីកម្ពុជារួមមាន សេចក្តីព្រាងច្បាប់ហាមប្រាមការស្លៀកពាក់មិនសមរម្យត្រូវបានគេមើលឃើញថា ជាការគំរាមកំហែងសិទ្ធិសេរីភាពរបស់ស្ត្រី។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា វៀតណាមកំពុងប្រឈមនឹងការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩សារជាថ្មី ក្រោយពីជិតលុបបំបាត់បានទាំងស្រុង។ លោកប្រធានាធិបតី ត្រាំ ឈរឈ្មោះបោះឆ្នោតនៅអាណត្តិទី ២ ក្រោយរួចផុតពីការចោទប្រកាន់ដកហូតតំណែង។ លោកអតីតអនុប្រធានាធិបតី Joe Biden ប៉ុនប៉ងជាលើកទីបី ដើម្បីឱ្យបានកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។ នាយករដ្ឋមន្រ្តីអេត្យូពី៖ ទំនប់វារីអគ្គិសនីធំជាងគេលើទន្លេនីលបំពេញគោលដៅចំណុះនៅដំណាក់កាលដំបូង និងបទវិចារណកថា៕

XS
SM
MD
LG