ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ៨ កក្កដា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ខណៈ​ករណី​ឆ្លង​កើន​ឡើង លោក ហ៊ុន​​ សែន​ អំពាវនាវ​ឲ្យ​មាន​ការ​ចែក​រំលែក​«​វ៉ាក់សាំង​ពហុភាគី​និយម»ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​កូវីដ​១៩។ ៥​ឆ្នាំ​ក្រោយ​ការ​បាញ់​សម្លាប់​​​ អ្នក​ស្រឡាញ់​លោក​ កែម ឡី នៅ​តែ​ចោទ​សួរ​​​​នរណា​ជា​អ្នក​​បញ្ជា​ពី​ក្រោយ​ឃាតកម្ម​នេះ។ អភិបាល​ខេត្ត​កណ្តាល​ថា ការ​ចាក់​​ថ្ម​ក្នុង​ទឹកទន្លេ​ភូមិសាស្រ្ត​អរិយក្សត្រ​ជា​គម្រោង​​របស់​​ក្រុមហ៊ុន​ ឃុន សៀ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា នាយក​រដ្ឋមន្ត្រី​ហៃទី​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​ បន្ទាប់ពី​ប្រធានាធិបតី​ត្រូវ​បាន​គេ​បាញ់​ស្លាប់។ ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ជំរុញ​ឲ្យ​អាស៊ាន​សន្ទនា​ជាមួយ​មីយ៉ាន់ម៉ា។ ចំនួន​មនុស្ស​ស្លាប់​​កើន​ឡើង​នៅ​ក្នុង​ការ​បាក់​ដី​នៅ​ប្រទេស​ជប៉ុន។ ការ​កើន​ឡើង​នៃ​​​ជំងឺ​កូវីដ​បង្ខំ​ឲ្យ​ដក​ការ​រត់​បណ្តាក់​កាន់​ភ្លើង​គប់​កីឡា​អូឡាំពិក​ចេញ​ពី​ផ្លូវ​សាធារណៈ​នៅ​តូក្យូ។ ទីក្រុង​ស៊ីដនី​នៅតែ​បិទ​សកម្មភាព​សង្គម​នៅ​សប្តាហ៍​ទី៣​ដោយសារ​វីរុស​កូរ៉ូណា៕

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ៨ កក្កដា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ​ហ៊ុន សែន​ ​ថា​ជំនួយ​ចិន​ជួយ​ពង្រឹង​«ឯករាជ្យ​ខាង​នយោបាយ»​​កម្ពុជា ខណៈ​អ្នក​វិភាគ​ក្រើន​រំឭក​រឿង​អន្ទាក់​បំណុល។​ កម្ពុជា​ពិចារណា​ចាក់​ដូសទី៣​ខណៈ​កម្រិត​ប្រសិទ្ធភាព​​វ៉ាក់សាំង​ស៊ីណូវ៉ាក់​នៅ​តែ​ជា​សំណួរ​សម្រាប់​បណ្តា​ប្រទេស​ក្នុង​តំបន់។​ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ​មាន​កិច្ច​ពិភាក្សា​អំពី «តើ​លុយ​ទៅ​ណា​ក្នុង​គម្រោង​អភិវឌ្ឍន៍​ដី​ធ្លី​នៅ​កម្ពុជា?»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កងទ័ព​នៅ​អ៊ីរ៉ាក់ថា​ មាន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​សំដៅ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក។ បេសកជន​សិទ្ធិ​មនុស្ស​នៅ​​មីយ៉ាន់ម៉ា​ជំរុញ​ឲ្យ​មាន​ចំណាត់​ការ​​​អន្តរជាតិ​​ប្រឆាំង​ពួក​យោធា។ ពួក​តាលីបង់​វាយ​ប្រហារ​ទីរួមខេត្ត​នៅអាហ្វហ្គានីស្ថាន​ហើយ​អ្នក​ទោស​រាប់​រយ​នាក់​រត់។ យោធា​សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បង្កើន​ការ​ព្រមាន​អំពី​ប្រទេស​ចិន។ ជប៉ុន​គ្រោង​ប្រកាស​អាសន្ន​កូវីដ១៩ថ្មី​នៅ​ទីក្រុង​តូក្យូ​អំឡុង​កម្មវិធី​កីឡា​អូឡាំពិក​ខណៈកូរ៉េខាង​ត្បូង​គ្រោង​បិទ​សកម្មភាព​សង្គម។ គ្មាន​ឱកាស​ជនរងគ្រោះ​នៅរស់​ទេ​​ពីរ​សប្តាហ៍​បន្ទាប់​ពី​ការ​បាក់​ខុនដូ​នៅ​រដ្ឋ​ Florida។ ប្រទេស​អេរីត្រេ​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​ប្រព្រឹត្ត​បទល្មើស​ដ៏​សាហាវ​នៅ​អេត្យូពី៕

XS
SM
MD
LG