កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានអំពីកម្ពុជាមានដូចជា តុលាការសម្រេចឃុំខ្លួនឧកញ៉ាកាន់កាប់ដីជាង ៥ ពាន់ហិកតា និងអភិបាលរងខេត្តបាត់ដំបង។ ចលនានិស្សិតខ្មែរនៅអាមេរិកទទូចឲ្យតុលាការបង្ហាញវីដេអូឃាតកម្មសម្លាប់លោក កែម ឡី មុនខួប៤ឆ្នាំ។ អង្គការយូណេស្កូប្តេជ្ញាចិត្តបន្តជួយអភិរក្សបេតិកភណ្ឌពិភពលោកនៅកម្ពុជា។ ព័ត៌មានអន្តរជាតិវិញមានដូចជា អាមេរិកផ្ដល់ប្រាក់ ១.៦០០ លានដុល្លារដល់ក្រុមហ៊ុន Novavax ឲ្យផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ២៩។ ឧបករណ៍ការពារខ្លួនសម្រាប់បុគ្គលិកពេទ្យនៅសហរដ្ឋអាមេរិកជិតអស់ជាថ្មីម្ដងទៀត។ សហរដ្ឋអាមេរិកប្រារព្ធទិវាឯករាជ្យជាតិ ខណៈជំងឺកូវីដ១៩ ឆ្លងរាលដាល។ លោកប្រធានាធិបតី ត្រាំ ចាប់ផ្ដើមយុទ្ធនាការ«សណ្ដាប់ធ្នាប់សង្គម» កាលពីថ្ងៃទី ៤ កក្កដា។ អេហ្ស៊ីបចាប់ខ្លួនវេជ្ជបណ្ឌិតនិងបំបិទមាត់អ្នករិះគន់ជុំវិញការផ្ទុះជំងឺកូវីដ១៩។ ប្រទេសឡាវនៅតែធ្វើទំនប់វារីអគ្គិសនីទីបីលើទន្លេមេគង្គ ថ្វីបើប្រទេសជិតខាងបង្ហាញកង្វល់អំពីការប៉ះពាល់៕
ព័ត៌មានពេលរាត្រី
ព័ត៌មានអំពីកម្ពុជាមានដូចជា អាជ្ញាធរហាមមិនឲ្យជួបជុំក្នុងខួប ៤ ឆ្នាំនៃឃាតកម្មលោក កែម ឡី ខណៈយុវជនម្នាក់ត្រូវបានអាជ្ញាធរនាំទៅសាកសួរ។ ពលរដ្ឋទទួលប័ណ្ណក្រីក្រអាចកើនជាង ៣ ម៉ឺនគ្រួសារបន្ថែមទៀតក្នុងគម្រោងទទួលសាច់ប្រាក់ពីរដ្ឋាភិបាល។ អ្នកឃ្លាំមើលថា ៤ ឆ្នាំក្រោយការស្លាប់របស់លោក កែម ឡី ប្រជាធិបតេយ្យកាន់តែធ្លាក់ចុះ ខណៈយុត្តិធម៌មិនទាន់មាននៅឡើយ។ ព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិក ជូនដំណឹងជាផ្លូវការដល់អង្គការសុខភាពពិភពលោក WHO អំពីការដកសមាជិកភាពចេញពីអង្គការនេះ។ ប្រធានាធិបតីប្រទេសម៉ិកស៊ិកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកដោយផ្តោតលើពាណិជ្ជកម្ម។ ចិនបើកទីស្នាក់ការទីភ្នាក់ងារសន្តិសុខថ្មីនៅក្នុងទីក្រុងហុងកុង។ លោក Trump ថា លោកអាចជួបម្ដងទៀតជាមួយនឹងលោក Kim Jong Un។ គណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកសង្ឃឹមថាអាចដណ្ដើមគ្រប់គ្រងព្រឹទ្ធសភាមកវិញ។ សហរដ្ឋអាមេរិកដាក់កំហិតទិដ្ឋាការលើមន្ត្រីចិនទាក់ទិននឹងបញ្ហានៅតំបន់ទីបេ។ ចិនថាខ្លួននឹងចូលរួមកិច្ចពិភាក្សានុយក្លេអ៊ែរ បើសហរដ្ឋអាមេរិកកាត់បន្ថយចំនួនអាវុធ។ វេជ្ជបណ្ឌិត Fauci ដាស់តឿនពលរដ្ឋអាមេរិកាំង កុំឲ្យមើលស្រាលជំងឺកូវីដ១៩ ទោះករណីស្លាប់ធ្លាក់ចុះ និងព័ត៌មានអន្តរជាតិសំខាន់ៗមួយចំនួនទៀត៕