ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មាន​សំខាន់ៗ​មាន​ដូចជា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជូន​នាវា​ចម្បាំង​ចំនួន​ ៤ គ្រឿង​ទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង​ចាប់​តាំង​ពី​ចុង​ខែ​មេសា​មក ដើម្បី​បង្ហាញ​ថា ជំងឺ​កូវីដ១៩​នឹង​មិន​បញ្ឈប់​សហរដ្ឋអាមេរិក​មិន​ឲ្យ​ប្រឆាំង​នឹង​ការ​វាតទី​ដែន​សមុទ្រ​របស់​ចិន​ទេ។ កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​នេះ ប្រទេស​ចិន​បាន​ប្តូរ​ឈ្មោះ​កូន​កោះ​ចំនួន ២៥ និង​ថ្ម​ប៉ប្រះ​ទឹក​ចំនួន ៥៥ កន្លែង នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​លាតសន្ធឹង​ពី​ទីក្រុង​ហុងកុង​ទៅ​ដល់​កោះ Borneo ដើម្បី​ពង្រឹង​ការ​ទាមទារ​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ជំនួញ​ខាង​លក់​គ្រឿង​ស្រវឹង​កំពុង​លក់ដាច់​នៅ​ក្នុង​សហរដ្ឋអាមេរិក ​នៅ​ពេល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​ខាង​សុខភាព​មាន​កង្វល់​ថា ​ការ​ផឹក​ស្រា​ច្រើន​អាច​នាំ​ឱ្យ​ញៀន។ ភ្នំភ្លើង Puhahonu នៅ​រដ្ឋ​ហាវៃ សហរដ្ឋ​អាមេរិក ត្រូវ​បាន​គេ​រក​ឃើញ​ថា ជា​ភ្នំភ្លើង​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​លើក​ឡើង​ថា ​ពួកគេ​មិន​មាន​ព័ត៌មាន​ទាក់​ទង​នឹង​ការ​បាត់​ខ្លួន​​របស់​សកម្មជន​ថៃទេ​ ខណៈ​អាជ្ញាធរ​កម្ពុជា​អះអាង​ថា​ពួកគេ​ក៏​មិន​ស៊ើប​អង្កេត​ករណី​នេះ​ដែរ​ បើ​គ្មាន​បណ្ដឹង​ពី​ក្រុមគ្រួសារ​។​ អង្គការ​សង់ត្រាល់ ថា កម្មករជាង​​ ១​ ម៉ឺ​ន នាក់ បានតវ៉ា ដោយសារ​រោងចក្រ​ព្យួរ​ការងារ បញ្ឈប់​កម្មករ និង​បិទ​រោងចក្រ ដោយ​មិនគោរព​​ច្បាប់។ កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ការ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​ទាំងអស់​គ្នា»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ ពលរដ្ឋ​អាមេរិកាំង​ទៅ​បោះឆ្នោត ខណៈ​មាន​ជំងឺ​រាតត្បាត​និង​បាតុកម្ម។ សព​របស់​លោក George Floyd នឹង​ត្រូវ​បញ្ចុះ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ។ អាជ្ញាធរ​សហរដ្ឋអាមេរិក​​ជំរុញ​ឲ្យក្រុម​​បាតុករ​​ដែល​តវ៉ា​ករណី​​ស្លាប់លោក George Floyd ធ្វើតេស្ត​​រក​ជំងឺកូវីដ១៩។ ទីផ្សារ​ភាគហ៊ុន​សកលលោក​ឡើង​ថ្លៃខ្លាំង​នៅថ្ងៃ​ច័ន្ទនេះ ដោយសារ​តែ​ភាពប្រសើរ​ឡើង​លើស​ការ​រំពឹង​ទុក​នូវអត្រា​​គ្មាន​ការងារ​ធ្វើ​​ក្នុង​សហរដ្ឋអាមេរិក។ អង្គការ​មនុស្សធម៌​អាច​ខ្វះ​លទ្ធភាព​ជួយ ប្រសិន​បើ​មាន​​ការ​​ផ្ទុះ​​ជំងឺ​កូវីដ១៩ ក្នុង​ជំរំ​ជន​ភៀសខ្លួន Rohingya។ បេសកជន​សហរដ្ឋអាមេរិក​ពិភាក្សា​សន្តិភាព​នៅ​អាហ្វហ្គានីស្ថាន​ជាមួយ​ក្រុមតាលីបង់​និងប៉ាគីស្ថាន៕

XS
SM
MD
LG