ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ៨ ឧសភា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​ដាក់​​យុទ្ធសាស្រ្ត​​​សម្រុក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដោយ​​ពឹង​ផ្អែក​លើ​វ៉ាក់​សាំង​របស់​ចិន។ ក្រុម​សិទ្ធិ​មនុស្សថា អាជ្ញាធរ​គួរ​ផ្តល់​លំហ​សាធារណៈ​ក្នុង​តំបន់​ក្រហម​សម្រាប់​អ្នក​កាសែត​ប្រមូល​ព័ត៌មាន។ អ្នក​វិទ្យាសាស្ត្រ​បន្ត​ការ​សិក្សា​ដើម្បី​បង្ការ​ជំងឺ​រាតត្បាត​ថ្មី​ដូច​វីរុស​កូរ៉ូណា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​ហ្គាណា​បញ្ចូន​យោធា​ដើម្បី​ពង្រឹង​ការ​ដាក់​បម្រាម​លើ​ការ​ជីក​រ៉ែ​ខុស​ច្បាប់​នៅ​ជិត​តំបន់​ទន្លេ​និង​បឹងបួរ​ធំៗ។ រដ្ឋាភិបាល​ម៉ិកស៊ិក​ប្រកាស​សូម​ទោស​ជនជាតិ​ដើម​ម៉ាយ៉ាន៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៨ ឧសភា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឲ្យ​មន្ទីរពេទ្យ​ឯកជន​ចំនួន ៣ ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ ខណៈ​អ្នកជំងឺ​កើន​ឡើង​ជាង ១ម៉ឺន​នាក់។ បទ​សម្ភាសន៍ VOA៖ គេ​អាច​ដក​ស្រង់​មេរៀន​អ្វីខ្លះ​ពី​ការ​បិទខ្ទប់​កូវីដ​ដំបូង​នៅ​ភ្នំពេញ​និង​តាខ្មៅ? រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​វិភាគ​ថា មរណភាព​របស់​លោក​ប្រធានាធិបតី Deby ប៉ះពាល់​ដល់​ការ​ប្រឆាំង​ភេរវកម្ម​នៅ​តំបន់ Sahel។ ការ​សាងសង់​ទំនប់​មេគង្គ៖ អ្នក​ភូមិ​ថៃ​បង្ហាញ​ពី​ភាព​សោកសៅ​ចំពោះ​ទន្លេ​មេគង្គ​ដែល​កំពុង​មាន​វិបត្តិ។ រឿងរ៉ាវ​ជន​ចំណាក​ស្រុក​មក​ពី​ផ្នែក​ទាំងសង​ខាង​នៃ​ព្រំដែន​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG