កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៨ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមាន លោក ហ៊ុន សែន នឹងទៅមីយ៉ាន់ម៉ា ក្រោយបង្ហាញបំណងឲ្យមេដឹកនាំយោធាចូលប្រជុំអាស៊ានវិញ។ សង្គមស៊ីវិលជំរុញឲ្យស៊ើបអង្កេតទៅលើការចេញប្លង់កម្មសិទ្ធិដីព្រៃលិចទឹកបឹងទន្លេសាប ក្រោយមានការទន្រ្ទានយក។ តុលាការក្រុងភ្នំពេញចាប់ផ្តើមសវនាការទ្រង់ទ្រាយធំឡើងវិញ ពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិ៕
ព័ត៌មានពេលរាត្រី៖ ៨ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមាន ព្រះសពរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ត្រូវបានបូជា ជាមួយការកាន់ទុក្ខទូទាំងប្រទេស។ អ្នកវិភាគ៖ លោក ស ខេង បង្ហាញសារ«ភាពនៅកណ្តាល» ក្រោយលោក ហ៊ុន សែន ប្រកាសគាំទ្រកូនជាបេក្ខភាពនាយករដ្ឋមន្ត្រី។ ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិនៅអាមេរិក ត្រូវបានបដិសេធទិដ្ឋាការទៅតតាំងក្តីនៅកម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ព្រមានលោក Putin មិនឲ្យឈ្លានពានអ៊ុយក្រែន។ អង្គការសុខភាពពិភពលោកនិងសហរដ្ឋអាមេរិកថា វីរុសកូវីដ១៩ បំប្លែងថ្មី Omicron មិនគ្រោះថ្នាក់ជាងវីរុសបំប្លែងថ្មីផ្សេងទៀតនោះទេ។ អូស្ត្រាលី ប្រកាសធ្វើពហិការការទូតមិនចូលរួមក្នុងកីឡាអូឡាំពិករដូវរងានៅចិន។ ចិន សន្យាបញ្ចៀសមិនឱ្យមានអនុត្តរភាពនៅក្នុងសមុទ្រចិនខាងត្បូង ជាការពិតមែន ឬយ៉ាងណា? ប្រទេសវៀតណាមសង្ឃឹមខ្លាំងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEPនិងព័ត៌មានផ្សេងៗទៀត៕