កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៨ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមាន សង្គមស៊ីវិល ជំរុញរដ្ឋាភិបាលឱ្យបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មប្រឆាំងអ្នកកាសែត។ រីឯព័ត៌មានអន្តរជាតិវិញមាន ឥណ្ឌា រិះគន់ច្បាប់ព្រំដែនដីគោកថ្មីរបស់ចិន។ ផលប៉ះពាល់មុខពីរនៃបម្រែបម្រួលអាកាសធាតុ និងរបៀបដោះស្រាយបញ្ហានេះ។ អង្គការ WHO ចាត់វិធានការកុំឲ្យអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទកើតឡើងម្តងទៀតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕
ព័ត៌មានពេលរាត្រី៖ ៨ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមាន លោក ហ៊ុន សែន ប្រតិកម្មនឹងអ្នករិះគន់រឿងលុបបឹងបណ្តាលឲ្យមានជំនន់ក្នុងទីក្រុង។ មុនជំនួបជាមួយរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោក ហ៊ុន សែន ថា គ្មានបរទេសណាដាក់សម្ពាធលោកបានទេ។ លោក ហ៊ុន សែន ព្រមានចាប់ខ្លួនអ្នក«ព្រហើន»អត្ថាធិប្បាយទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានកិច្ចពិភាក្សាអំពី «បញ្ហាប្រឈម និងឱកាសសម្រាប់អ្នកសារព័ត៌មាននៅកម្ពុជាក្នុងគ្រាកូវីដ១៩»។ រីឯព័ត៌មានអន្តរជាតិវិញមាន អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកអំពាវនាវឱ្យប្រទេសមីយ៉ាន់ម៉ាត្រឡប់ទៅរក«លទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងរួមបញ្ចូលគ្នា»។ ការស្ទង់មតិអំពីជំងឺរាតត្បាត ផ្តល់ការវិភាគមិនច្បាស់លាស់។ ភាពតានតឹងកើនឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការធ្វើឃាតនាយករដ្ឋមន្ត្រីត្រូវបរាជ័យ។ អង្គការសហប្រជាជាតិថា ចំនួនមនុស្សប្រឈមនឹងការស្រេកឃ្លានកើនឡើងខ្លាំងក្នុងខែវិច្ឆិកា។ ចិន ជាបញ្ហាចម្បងនៃកិច្ចប្រជុំរវាងសហរដ្ឋអាមេរិកនិងឥណ្ឌូណេស៊ី៕