កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៨ វិច្ឆិកា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ខ្មែរអាមេរិកាំង មិនភ្ញាក់ផ្អើលនឹងការប្តឹងរបស់លោក ត្រាំ ក្រោយការបោះឆ្នោត។ បងស្រីសកម្មជនថៃដែលបាត់ខ្លួនធ្វើដំណើរមកកម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Joe Biden ត្រូវបានព្យាករណ៍ថាឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០។ លោក Trump ថា«ការបោះឆ្នោតនេះមិនទាន់ចប់ទេ»។ ប៉ូលិសអាមេរិករងសម្ពាធនៅពេលដែលការរាប់សន្លឹកឆ្នោតការបោះឆ្នោតនៅបន្តជិតដល់ទីបញ្ចប់។ ខណៈការបោះឆ្នោតអាមេរិកមិនទាន់ដាច់ស្រេច ចិនស្វះស្វែងរកកាត់បន្ថយការតានតឹងជាមួយរដ្ឋាភិបាលអាមេរិកថ្មី។ សហរដ្ឋអាមេរិកមានការឆ្លងជំងឺកូវីដ១៩ថ្មីជាង ១ សែនករណី៣ថ្ងៃជាប់ៗគ្នា៕
ព័ត៌មានពេលរាត្រី៖ ៨ វិច្ឆិកា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សង្គមស៊ីវិលសង្ឃឹមថាលោក បៃដិន នឹងជួយពង្រឹងលទ្ធិប្រជាធិបតេយ្យកម្ពុជាបើឈ្នះឆ្នោតផ្លូវការ។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី៧ នេះ មានការពិភាក្សាអំពី សមភាពយេនឌ័រ និងសុខភាពបន្តពូជ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា តើអ្វីដែលធ្វើឲ្យសហរដ្ឋអាមេរិកមានការបែកបាក់គ្នា? លោក Biden សន្យាបង្រួបបង្រួមជាតិនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិ។ ប្រធានាធិបតីជាប់ឆ្នោតលោក Biden នឹងប្រឈមបញ្ហាជាប្រវត្តិសាស្ត្រមួយចំនួន។ មេដឹកនាំនានាលើពិភពលោកផ្ញើសារអបអរសាទរលោក Biden។ កូរ៉េខាងត្បូងអបអរសាទរលោក Joe Biden។ អាហ្វហ្គានីស្ថាន និងសហដ្ឋអាមេរិកថ្កោលទោសការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស ២ នាក់នៅអាហ្វហ្គានីស្ថាន៕