ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ៨ តុលា ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សហរដ្ឋអាមេរិក​ខកចិត្ត​ចំពោះ​ការ​វាយ​ចោល​អគារ​នៅ​រាម ​ខណៈ​លោក​ហ៊ុន សែន​ថា​កំពង់ផែ​យោធា​មិនមែន​សម្រាប់​តែ​ប្រទេស​ចិន​នោះ​ទេ។ ការ​ទន្ទ្រាន​ដី​រដ្ឋ​ដ៏​ចម្រូង​ចម្រាស​នៅ​មណ្ឌល​គិរី ពាក់ព័ន្ធ​តាំង​ពី​មេឃុំ​ដល់​សមាជិក​ព្រឹទ្ធសភា​។ កម្មករ​ប្រមូល​សំរាម​​នៅ​ភ្នំពេញ​សម្រេច​ចូល​ធ្វើ​ការ​វិញ ​ក្រោយ​មាន​ដំណោះស្រាយ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា នៅ​ក្រុង​តូក្យូ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​កោត​សរសើរ​វេទិកា Quad ជា​មធ្យោបាយ​មួយ«ទប់ទល់»​នឹង​ឥទ្ធិពលចិន។ ពេល​សភាអាមេរិក​មាន​ការ​ខ្វែងគំនិត​គ្នា​ខ្លាំង ​លោក ​Biden​ អំពាវនាវ​ឲ្យ​មាន​ការ​រួប​រួមគ្នា។ ប្រធានាធិបតី​អ៊ីរ៉ង់​ព្រមាន​ពី​សង្គ្រាម​​រីក​ធំ​ បើ​ការ​ប្រយុទ្ធ​គ្នា​នៅ​បន្ត​រវាង​​ប្រទេស​អាមេនី ​និង​​អាស៊ែបៃហ្សង់។ ប្រទេស​ឥណ្ឌា​​សាង​សង់​ផ្លូវ​យុទ្ធសាស្រ្ត​ក្នុង​តំបន់​ជម្លោះ​ព្រំដែន​ជា​មួយ​ចិន។ អឺរ៉ុប​បដិសេធ​បញ្ជូន​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​​ទៅ​​ប្រទេស ​Venezuela ​នៅ​ថ្ងៃ​ទី៦ ខែ​​ធ្នូ៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី៖ ៨ តុលា ២០២០

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ដី ៦០០ ហិកតា​នៅខេត្ត​ព្រះសីហនុ ត្រូវ​កាត់​ឲ្យ​ក្រុមហ៊ុន​គ្រួសារ​ឧកញ៉ា លី យ៉ុងផាត់ ខណៈ​រដ្ឋមន្ត្រី​កសិកម្ម​ថា «​ទុក​អត់​ប្រយោជន៍»។ លោក​ ហ៊ុន សែន កោត​សរសើរ​ក្រុមហ៊ុន​ឯកជន​មិន​បិទ​ដំណើរការ គ្រា​មាន​វិបត្តិ​កូវីដ១៩។ នៅក្នុង​កម្មវិធី Hello VOA នារាត្រី​នេះ មាន​ការ​ពិភាក្សា​អំពី «ការ​អនុវត្ត​ច្បាប់​សម្រាប់​សហគ្រិនភាព​ស្អាតស្អំ​នៅ​កម្ពុជា ក្នុងគ្រា​កូវីដ១៩​​»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ដំណើរការ​នៃវិសោធនកម្ម​ទី ២៥ នៃ​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក។ ​អនុ​ប្រធានាធិបតី​ អាមេរិក​លោក​ Pence និង​អ្នកស្រី​​ Harris ប្រកែក​គ្នា​អំពី​កង្វល់​នៃ​ជំងឺ​កូវីដ១៩។ យុទ្ធនាការ​របស់​លោក​​ Trump កំពុង​គិត​ពី​យុទ្ធសាស្ត្រ​ថ្មី​ ខណៈ​លោកមាន​ជំងឺ​កូវីដ១៩។ សហរដ្ឋ​អាមេរិក​ទប់ទល់​ឥទ្ធិពល​របស់​ចិន​តាមរយ:​ការ​ផ្ដល់ជំនួយ​ឲ្យ​ប្រទេស​ចំនួនប្រាំ​ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ លោក​ Trump ប្រកាសថា ​ការ​ឆ្លង​ជំងឺកូវីដ១៩​ ជា «ពរ​ពី​ព្រះ​ជា​ម្ចាស់»៕

XS
SM
MD
LG