កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៧ កញ្ញា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា សង្គមស៊ីវិលជំរុញឲ្យពង្រឹងតម្លាភាព និងប្រសិទ្ធភាពនៃការប្រមូលពន្ធលើរថយន្តដាក់ស្លាកលេខស្ថាប័នរដ្ឋ។ សហជីពកំណត់តួលេខដំឡើងប្រាក់ឈ្នួល២២,២ដុល្លារសម្រាប់ឆ្នាំ២០២២ ដើម្បីចរចាជាមួយភាគីរោងចក្រ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ជនជាតិអាហ្វហ្គានីស្ថានប្រឈមនឹងការស្រេកឃ្លាននៅពេលជិតដល់រដូវធ្លាក់ទឹកកក។ ចក្រភពអង់គ្លេស បង្ហាញនាវាផ្ទុកយន្តហោះ Queen Elizabeth របស់ខ្លួនដល់មន្ត្រីជប៉ុន។ អតីតនាយករដ្ឋមន្ត្រីអង់គ្លេសថា ការគំរាមកំហែងរបស់ក្រុមជីហាដ «កាន់តែអាក្រក់ឡើង»។ ជនអន្ធពាលជាតិអៀរឡង់ត្រូវបានកាត់ទោសនៅក្នុងប្រទេសបារាំងពីបទរត់ពន្ធស្នែងរមាស។ ប្រទេសលោកខាងលិចធ្វើការរិះគន់នៅពេលដែលមេដឹកនាំបាតុកម្មបេឡារុសត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ១១ឆ្នាំ។ សហភាពអឺរ៉ុបចាប់ផ្តើមបារម្ភពីការហូរចូលនៃជនចំណាកស្រុកដ៏ធំ៕
ព័ត៌មានពេលរាត្រី៖ ៧ កញ្ញា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា សង្គមស៊ីវិលអំពាវនាវឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ក្នុងនោះមានពលករដែលទើបត្រឡប់ពីក្រៅប្រទេស។ អ្នកកាសែត២នាក់ត្រូវគំរាមកំហែង ពេលចុះរាយការណ៍ទំនាស់ដីធ្លីក្នុងគម្រោងព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល។ មន្រ្តីក្រសួងមហាផ្ទៃថា ពេទ្យណែនាំឲ្យលោក រ៉ុង ឈុន ដែលកំពុងជាប់ពន្ធនាគារវះកាត់ភ្នែក។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិអាមេរិកពិភាក្សាអំពីអាហ្វហ្គានីស្ថានក្នុងដំណើរទស្សនកិច្ចនៅកាតា។ អង្គការសហប្រជាជាតិនឹងពិភាក្សាអំពីតំណាងមីយ៉ាន់ម៉ានៅមហាសន្និបាត។ ក្រុមតាលីបង់នៃអាហ្វហ្គានីស្ថាន និងប្រទេសប៉ាគីស្ថានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការប្រឆំាងភេរវកម្ម។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ប្រទេសគុយបាចាក់វ៉ាក់សំាងកុមារអាយុចាប់ពីពីរឆ្នាំឡើង។ អង្គការសហប្រជាជាតិនឹងពិភាក្សាអំពីតំណាងមីយ៉ាន់ម៉ានៅមហាសន្និបាត។ មេដឹកនាំយោធាហ្គីណេសន្យាបង្កើតរដ្ឋាភិបាលសហភាពជាតិ និងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕