កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៧ សីហា ២០២១
ព័ត៌មានសំខាន់ៗមានដូចជា មនុស្សជិត៤ពាន់នាក់ត្រូវ«អប់រំនិងពិន័យ» ខណៈ៣២នាក់បញ្ជូនទៅតុលាការរឿងបំពានវិធានការប្រឆាំងវីរុសដែលតា។ សមាជិកព្រឹទ្ធសភាអាមេរិក៣រូបគាំទ្រសេចក្តីស្នើច្បាប់ប្រជាធិបតេយ្យកម្ពុជា ខណៈបក្សប្រឆាំងមានសង្ឃឹមនឹងមានគំនាបលើរដ្ឋាភិបាល។ សមាជិកសភាអាមេរិកម្នាក់ផ្តល់តម្លៃដល់ពាណិជ្ជកម្មទ្វេភាគី«មិនគិតពន្ធ»ពេលកម្ពុជាស្នើបន្ត៕
ព័ត៌មានពេលរាត្រី៖ ៧ សីហា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា ជនជាប់ចោទឧក្រិដ្ឋកម្មសង្គ្រាម ខៀវ សំផន បានចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ខណៈពលរដ្ឋឯទៀតកំពុងរង់ចាំវេនចាក់។ ក្រសួងព័ត៌មានបង្កើតគណៈកម្មការ ដែលអាចរិះគន់អ្នកកាសែត ឬអង្គភាពសារព័ត៌មានបំពេញការងារខុសក្រមសីលធម៌។ សមាជិកព្រឹទ្ធសភាអាមេរិក៣រូបគាំទ្រសេចក្តីស្នើច្បាប់ប្រជាធិបតេយ្យកម្ពុជា ខណៈបក្សប្រឆាំងមានសង្ឃឹមនឹងមានគំនាបលើរដ្ឋាភិបាល។ កម្ពុជាអួតពីអត្រាខ្ពស់នៃការចាក់វ៉ាក់សាំងដល់ពលរដ្ឋខ្លួនគឺជាង៧០ភាគរយឬជាង៧លាននាក់រួមទាំងជនជាប់ចោទពីបទឧក្រិដ្ឋកម្មសង្គ្រាមម្នាក់ផង។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមកីឡាករអាមេរិកាំងដើមកំណើតអាស៊ីពិភាក្សាការប្រឈមនឹងសម្អប់។ បារីអេឡិចត្រូនិកគំរាមកំហែងដល់ការប្រឹងប្រែងប្រយុទ្ធប្រឆាំងការប្រើប្រាស់ថ្នាំជក់សាកល។ ពិភពលោកមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីទប់ទល់នឹងជំងឺរាតត្បាតនៅឡើយទេ៕