ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​រួមមាន មន្ត្រី​កម្ពុជា​ថា កសិករ​ត្រូវ​ពង្រឹង​គុណភាព​និង​សុវត្ថិភាព​កសិផល ទើប​អាច​នាំចេញ​ទៅ​ចិន។ សេចក្តី​ព្រាងច្បាប់​ហាម​ប្រាម​ការ​ស្លៀក​ពាក់​មិន​សមរម្យ​ត្រូវបាន​គេ​មើល​ឃើញ​ថា ជា​ការ​គំរាមកំហែង​សិទ្ធិ​សេរីភាព​របស់​ស្ត្រី។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ចំណុច​សំខាន់​ ៤យ៉ាង​ដែល​ត្រូវដឹង បន្ទាប់​ពី​រដ្ឋាភិបាល​អាមេរិក​លុបចោល​សេចក្តី​ណែនាំ​ស្តី​អំពី​ទិដ្ឋាការ​របស់​និស្សិត​បរទេស។ អ្នក​ជំនាញ​សុខាភិបាល​អាមេរិក ថា ពិភពលោក​នឹង​មិន​អាច​លុប​បំបាត់​វីរុស​ដែល​បង្ក​ជា​ជំងឺ​កូវីដ​១៩ ទាំងស្រុង​នោះ​ទេ។ ប្រធានាធិបតី​បារាំង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​លីបង់ បន្ទាប់​ពី​ហេតុការណ៍​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​មួយ​បាន​កើត​ឡើង។ មនុស្ស ១៦នាក់ បាន​ស្លាប់​ដោយសារ​គ្រោះ​ទឹកជំនន់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​និង​គ្រោះ​បាក់​ដី​នៅ​កូរ៉េខាងត្បូង។ ពលរដ្ឋ​អាមេរិក​ប្រមាណ ១លាន ២សែន​នាក់ ដាក់​ពាក្យ​សុំ​ជំនួយ​អត់ការងារ​ធ្វើ​ពី​រដ្ឋ។ ក្រុមហ៊ុន Facebook លុប​សារ​របស់​លោក​ Trump ជា​លើក​ដំបូង និង​ព័ត៌មាន​អន្តរជាតិ​ផ្សេង​ទៀត៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ទឹកទន្លេសាបកម្ពុជាធ្លាក់ចុះដល់កម្រិតមិនដែលមានពីមុនមក ខណៈមានការព្រួយបារម្ភអំពីទំនប់វារីអគ្គិសនី។ សេចក្តីព្រាងច្បាប់ហាមប្រាមការស្លៀកពាក់មិនសមរម្យត្រូវបានគេមើលឃើញថា ជាការគំរាមកំហែងសិទ្ធិសេរីភាពរបស់ស្ត្រី។ សហគមន៍ខ្មែរនៅរដ្ឋកាលីហ្វ័រញ៉ាបង្កើនយុទ្ធនាការជំរុញឲ្យពលរដ្ឋខ្មែរសញ្ជាតិអាមេរិកបំពេញជំរឿនឆ្នាំ ២០២០។ អ្នកគាំទ្រលោករ៉ុង ឈុនដែលជាមេដឹកនាំសហជីពស្វែងរកអន្តរាគមន៍ពីអង្គទូតនានា ក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងពីកម្លាំងសន្តិសុខ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមអ្នកបោះឆ្នោតឯករាជ្យនៅសហរដ្ឋអាមេរិកចេញទៅបោះឆ្នោត ដោយផ្តោតលើបញ្ហាចម្បងក្នុងប្រទេស ជាជាងមនោគមវិជ្ជានយោបាយ។ ចំនួនករណីឆ្លងនិងស្លាប់កើនឡើងខ្ពស់បំផុតដែលមិនធ្លាប់មានពីមុននៅអូស្ត្រាលី។ លោកប្រធានាធិបតីត្រាំភ្ជាប់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទៅនឹងពេលវេលានៃការបោះឆ្នោតនៅខែវិច្ឆិកា ។ ការប្រជែងរបស់រុស្ស៊ីដើម្បីផលិតវ៉ាក់សាំងកូវីដ១៩បង្កការព្រួយបារម្ភដល់បស្ចិមប្រទេសពីប្រសិទ្ធភាពនិងសុវត្ថិភាព។ ពលរដ្ឋលីបង់ដែលខឹងសម្បារ ស្តីបន្ទោសការផ្ទុះនោះលើអំពើពុករលួយនិងការរៀបចំចាត់ចែងមិនបានល្អរបស់វរជននយោបាយ។ ទឹកជំនន់ ការបាក់ដី បានបំផ្លាញផ្នែកភាគច្រើននៃប្រទេសស៊ូដង់ សម្លាប់មនុស្សយ៉ាងតិចណាស់ក៏១០នាក់ និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕

XS
SM
MD
LG