កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៧ កក្កដា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រសួងព័ត៌មានអនុញ្ញាតឲ្យអភិបាលខេត្តចាត់វិធានការផ្លូវច្បាប់លើអ្នកសារព័ត៌មាន ដោយមិនបាច់សុំគោលការណ៍។ រដ្ឋបាលខេត្តកោះកុងផ្តល់ដីជាង១ពាន់ហិកតាឱ្យក្រសួងការពារជាតិរៀបចំ«តំបន់វិស្សមកាល»យោធា ខណៈពលរដ្ឋប្រឈមការបណ្តេញចេញ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មន្ត្រីសេតវិមានថា អាមេរិកនិងចិនអាចរស់នៅដោយភាពស្រុះស្រួលក្នុងសន្តិភាពជាមួយគ្នា ប៉ុន្តែការប្រឈមមានទំហំធំធេង។ ឧបនាយករដ្ឋមន្ត្រីជប៉ុនលើកឡើងពីការការពារកោះតៃវ៉ាន់ប្រសិនបើមានការចូលឈ្លានពានពីប្រទេសចិន។ សហរដ្ឋអាមេរិកផ្តល់វ៉ាក់សាំងកូវីដ២លានដូសដល់ប្រទេសវៀតណាម។ រដ្ឋាភិបាលជប៉ុនពិចារណាផែនការកំណត់ចំនួនអ្នកចូលទស្សនាការបើកកម្មវិធីកីឡាអូឡាំពិកទីក្រុងតូក្យូ។ ប្រទេសរុស្សីមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងចំនួនមិនធ្លាប់មានពីមុនគឺ៧៣៧នាក់។ អូស្ត្រាលីខឹងនឹងការវាយតម្លៃដ៏អាក្រក់របស់អង្គការសហប្រជាជាតិចំពោះតំបន់ផ្កាថ្មប៉ប្រះទឹក Great Barrier Reef៕
ព័ត៌មានពេលរាត្រី៖ ៧ កក្កដា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា ៥ឆ្នាំក្រោយការបាញ់សម្លាប់ អ្នកស្រឡាញ់លោក កែម ឡី នៅតែចោទសួរនរណាជាអ្នកបញ្ជាពីក្រោយឃាតកម្មនេះ។ អភិបាលខេត្តកណ្តាលថា ការចាក់ថ្មក្នុងទឹកទន្លេភូមិសាស្រ្តអរិយក្សត្រជាគម្រោងរបស់ក្រុមហ៊ុន ឃុន សៀ។ កសិករដាំបន្លែខ្លះមានសង្ឃឹមឡើងវិញក្រោយការបិទខ្ទប់ធូរស្រាល ខណៈអនាគតទីផ្សារផលិតផលនៅតែមិននឹងនរ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Blinken ជួបជនជាតិ Uyghurs ដើម្បីស្វែងរកការណែនាំអំពីចំណាត់ការជាមួយប្រទេសចិន។ ការដកកងទ័ពសហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថានបានចំនួន៩០ភាគរយហើយ។ ប្រទេសរុស្ស៊ីនិងប្រទេសបង់ក្លាដែសរាយការណ៍ពីកំណត់ត្រាខ្ពស់បំផុតនៃការឆ្លងជំងឺកូវីដ១៩ក្នុងមួយថ្ងៃ។ សហរដ្ឋអាមេរិកហាមការធ្វើទៅប្រទេសបេឡារុសដោយសារការបង្ខំឲ្យយន្តហោះចុះ។ ចំនួនមនុស្សស្លាប់នៅក្នុងការបាក់អាគារ Condo ក្នុងរដ្ឋ Florida ឡើងដល់៣៦នាក់។ សហរដ្ឋអាមេរិកពន្យារពេលបណ្តោះអាសន្នឲ្យជនជាតិយេម៉ែននៅសហរដ្ឋអាមេរិក៕