កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកភូមិបង្ហាញក្តីសង្ឃឹម ក្រោយឧកញ៉ានិងអភិបាលរងខេត្តត្រូវបញ្ជូនទៅតុលាការរឿងជម្លោះដីធ្លីនៅខេត្តបាត់ដំបង។ បណ្តាញទូរទស្សន៍ចិនCCTV ៖ មានប្រទេសច្រើនឡើងគាំទ្រការអនុវត្តច្បាប់សន្តិសុខចិននៅក្រុងហុងកុង។ កម្ពុជាលើកពេលកិច្ចប្រជុំអាស៊ី-អឺរ៉ុបទៅឆ្នាំក្រោយ ដោយសារកូវីដ១៩។ ព័ត៌មានអន្តរជាតិវិញមានដូចជា ទឹកជំនន់និងគ្រោះបាក់ដីនៅជប៉ុនបង្កឲ្យមនុស្សយ៉ាងហោចណាស់ ៤៤ នាក់ស្លាប់។ នាវាទាហានជើងទឹករបស់អាមេរិកធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង។ អូស្ត្រាលីបិទច្រកព្រំដែនរវាងរដ្ឋជាលើកដំបូងក្នុងរយៈពេល ១០០ ឆ្នាំ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ សកម្មជនសិទ្ធិមនុស្សទីក្រុងហុងកុងប្រតិកម្មចំពោះច្បាប់សន្តិសុខជាតិរបស់ចិន។ វិបត្តិជំងឺរាតត្បាតកូវីដ១៩ នាំឲ្យមានការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិក៕
ព័ត៌មានពេលរាត្រី
ព័ត៌មានអំពីកម្ពុជាមានដូចជា តុលាការសម្រេចឃុំខ្លួនឧកញ៉ាកាន់កាប់ដីជាង ៥ ពាន់ហិកតានិងអភិបាលរងខេត្តបាត់ដំបង។ មន្រ្តីកម្ពុជាថា ប៉ូលិសបន្តស្វែងរកមេខ្លោងប្រឌិតព័ត៌មានក្លែងក្លាយទាក់ទងនឹងការរឹតបន្តឹងបទល្មើសចរាចរណ៍។ សំណាងនិងវប្បធម៌ជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ព័ត៌មានអន្តរជាតិវិញមានដូចជា ចំនួនមនុស្សស្លាប់នៅក្នុងសហរដ្ឋអាមេរិកដោយសារជំងឺកូវីដ១៩ កើនឡើងដល់ ១ សែន ៣ ម៉ឺននាក់។ ច្បាប់ថ្មីចែងថា សិស្សបរទេសត្រូវតែចាកចេញពីសហរដ្ឋអាមេរិក ប្រសិនបើការសិក្សាត្រូវធ្វើតាមអនឡាញ។ ប្រធានាធិបតីម៉ិកស៊ិកមានគម្រោងជួបប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការលើកទី ១ នៅរដ្ឋធានីវ៉ាស៊ីនតោន។ កូរ៉េខាងជើងថា ខ្លួនមិនចង់ចរចាម្ដងទៀតជាមួយនឹងសហរដ្ឋអាមេរិកនោះទេ។ Facebook និងបណ្ដាញសង្គមអនឡាញផ្សេងទៀតច្រានចោលសំណើសុំទិន្នន័យអ្នកប្រើប្រាស់ក្នុងទីក្រុងហុងកុង។ អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងបាក់ដីនៅជប៉ុនកើនដល់យ៉ាងតិច ៥០ នាក់ និងព័ត៌មានអន្តរជាតិសំខាន់ៗមួយចំនួនទៀត៕