កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានសំខាន់ៗអំពីកម្ពុជា និងពិភពលោក មានដូចជា៖ ៣ឆ្នាំក្រោយការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧ មន្ត្រីមូលដ្ឋាននៃគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ចង់ឃើញដំណោះស្រាយនយោបាយរវាងបក្សកាន់អំណាចនិងបក្សប្រឆាំង។ លទ្ធផលដំណាក់កាលដំបូងនៃការផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅប្រទេសចិន បង្ហាញភាពវិជ្ជមានខ្លះ តែនៅមានបញ្ហាផ្នែកសុវត្ថិភាពនៅឡើយ។ អង្គការសហប្រជាជាតិ ថា ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅតែជាបញ្ហាសម្រាប់ប្រទេសក្នុងតំបន់មានសង្គ្រាម៕
ព័ត៌មានពេលរាត្រី
ព័ត៌មានអំពីកម្ពុជាមាន រដ្ឋសភាកម្ពុជាអនុម័តច្បាប់ថ្មីប្រឆាំងការលាងលុយកខ្វក់ ក្រោយចូលបញ្ជីហានិភ័យខ្ពស់របស់សហភាពអឺរ៉ុប។ អ្នកជំនួញថា អាស៊ានមានឱកាសវិនិយោគច្រើនក្នុងគ្រាមានវិបត្តិជំងឺកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិសំខាន់ៗវិញមាន អ្នកវិទ្យាសាស្ត្រពិនិត្យមើលប្រព័ន្ធការពាររាងកាយរបស់មនុស្ស ដើម្បីរកវិធីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ការរាតត្បាតនៃជំងឺកូវីដ១៩ នៅសិង្ហបុរី ធ្វើឲ្យម៉ាឡេស៊ីរួសរាន់ធ្វើតេស្តលើពលករចំណាកស្រុកក្នុងប្រទេសរបស់ខ្លួន។ បញ្ហាសុខភាពផ្លូវចិត្តដែលបង្កឡើងដោយជំងឺកូវីដ១៩ នឹងមានតទៅទៀត នៅក្រោយការរាតត្បាតនៃជំងឺនេះ។ ក្រុមឯករាជ្យមួយនៅកោះតៃវ៉ាន់អំពាវនាវឱ្យមានការព្រាងរដ្ឋធម្មនុញ្ញថ្មីសម្រាប់កោះនេះ៕