កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៧ កុម្ភៈ ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ការសិក្សាថ្មីរកឃើញថា ការអភិវឌ្ឍតំបន់ឆ្នេរ«គំរាមកំហែង»បរិស្ថាននិងសហគមន៍នេសាទ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកជំនាញថាចិនកំពុងប្រើគុណសម្បត្តិដែលខ្លួនមានក្នុងទស្សនកិច្ចនិងកិច្ចព្រមព្រៀងថ្មីៗនៅមីយ៉ាន់ម៉ា។ ប្រទេសចិនបង្កើនការហោះចូលក្នុងដែនអាកាសតៃវ៉ាន់៕
ព័ត៌មានពេលរាត្រី៖ ៧ កុម្ភៈ ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា នៅសៀមរាប បំណុលនិងកង្វះការងាររួតរឹតអ្នករស់នឹងទេសចរណ៍។ ការរឹតត្បិត ភាពភ័យខ្លាច និងបញ្ហាជីវភាព រុកកួនអតីតមន្ត្រីបក្សជំទាស់និងគ្រួសារ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ហាងសៀវភៅចាស់ជាងគេនៅញូវយ៉កសុំជំនួយហើយមានការឆ្លើយតប។ អ្នកវិភាគលើកឡើងថា ការដណ្តើមអំណាចរបស់ក្រុមយោធាក្នុងប្រទេសមីយ៉ាន់ម៉ា នឹងប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ច។ អគ្គលេខាធិការអង្គការសហប្រជាជាតិជំរុញឱ្យសហរដ្ឋអាមេរិក និងចិនស្តារទំនាក់ទំនងឡើងវិញ។ សកម្មជនហុងកុងប្រឈមនឹងសម្ពាធពេលដែលអាជ្ញាធរចិនទាក់ទងសាច់ញាតិរបស់ពួកគេនៅចិនដីគោក៕