កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៧ ធ្នូ ២០២០
ព័ត៌មានសំខាន់ៗមានដូចជា ដំរីកាវ៉ានចាប់ផ្តើមជីវិតនៅកម្ពុជាជាមួយក្តីសង្ឃឹមថ្មីនៃសេរីភាព។ អ្នកវិទ្យាសាស្ត្រ «ភ្ញាក់ផ្អើលខ្លាំង» នឹងក្រុមមនុស្សដែលសង្ស័យអំពីវិទ្យាសាស្ត្រនៅពេលមានការរាតត្បាតជំងឺកូវីដ១៩។ លោក Biden ជ្រើសតាំងអ្នកការទូតសហរដ្ឋអាមេរិកជើងចាស់អ្នកស្រី Linda Thomas-Greenfield ឲ្យធ្វើជាឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ៕
ព័ត៌មានពេលរាត្រី៖ ៧ ធ្នូ ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ថាមិនចង់ដាក់ប្រទេសក្នុងគ្រាអាសន្ន ទោះការឆ្លងក្នុងសហគមន៍បន្តកើនឡើងក៏ដោយ។ ទោះបីជាមានការពង្រឹងអនាម័យក្នុងរោងចក្រក៏ដោយ ក៏កម្មករនៅតែភ័យខ្លាចជំងឺកូវីដ១៩។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ស្រ្តីមានសិទ្ធិនិងតួនាទីដូចបុរសក្នុងភាពជាអ្នកដឹកនាំ»។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ជ្រើសតាំងអគ្គរដ្ឋអាជ្ញារដ្ឋ California ឲ្យដឹកនាំក្រសួងសុខាភិបាល។ ចិនស្នើឲ្យមានការចរចាជាថ្មីជាមួយរដ្ឋបាលដឹកនាំថ្មីរបស់សហរដ្ឋអាមេរិក។ ចក្រភពអង់គ្លេសនឹងក្លាយជាប្រទេសទីមួយដែលប្រើវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer។ អ្នកជំនាញសុខាភិបាលសហរដ្ឋអាមេរិកថា ពលរដ្ឋអាមេរិកាំងត្រូវតែការពារខ្លួនពីជំងឺកូវីដ១៩។ មន្ត្រីរដ្ឋ Georgia ច្រានចោលការអះអាងរបស់លោក Trump អំពីការលួចបន្លំការបោះឆ្នោត។ ប្រធានអង្គការអូតង់ថា សម្ព័ន្ធមិត្តនឹងសាងសង់មជ្ឈមណ្ឌលអវកាសនៅមូលដ្ឋានទ័ពអាកាសនៅប្រទេសអាល្លឺម៉ង់៕