កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៧ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមាន អាកាសធាតុប្រែប្រួលខ្លាំង ទឹកជំនន់ញឹកញាប់ ជាក្តីព្រួយបារម្ភដល់ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ។ តំបន់ឆ្នេរកម្ពុជា ត្រៀមទទួលទេសចរដែលចាក់វ៉ាក់សាំងរួចរាល់ ពីចុងខែវិច្ឆិកាតទៅ។ រីឯព័ត៌មានអន្តរជាតិវិញមាន លោក Colin Powell បានធ្វើការជូនប្រធានាធិបតីអាមេរិក និងបានជួយរៀបចំគោលនយោបាយការបរទេសអាមេរិក។ ស្ត្រីអាហ្វហ្គានីស្ថានបាត់បង់អាជីវកម្ម ខណៈក្រុមតាលីបង់ហាមឃាត់ពួកគេមិនឲ្យធ្វើការ៕
ព័ត៌មានពេលរាត្រី៖ ៧ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមាន កម្ពុជាត្រូវការគ្រូជំនាញអប់រំពិសេសបន្ថែម ដើម្បីជួយម្តាយឪពុកដែលមានកូនអូទីហ្សឹម។ សេចក្តីដកស្រង់នៃកម្មវិធីហេឡូវីអូអេស្តីពីតួនាទីដឹកនាំអាស៊ានរបស់កម្ពុជា អន្តរាគមន៍ក្នុងវិបត្តិភូមា។ រីឯព័ត៌មានអន្តរជាតិវិញមាន ព្រះបរមរាជវាំងប្រទេសហ៊្សកដានី វាយបកទៅលើរបាយការណ៍ Pandora ដែលចោទប្រកាន់លើព្រះមហាក្សត្ស។ តើវិសមភាពវ៉ាក់សាំង នឹងធ្វើឲ្យមិនមានការមិនទុកចិត្តគ្នារវាងប្រទេសអ្នកមាននិងប្រទេសក្រីក្រ នៅឯសន្និសីទកំពូលអាកាសធាតុឬទេ? គម្រោងទាញយកទឹកទន្លេនៅថៃឆ្លងផុតបញ្ហាប្រឈមដ៏សំខាន់ បន្ទាប់ពីចិនបង្ហាញចំណាប់អារម្មណ៍លើគម្រោងនេះ៕