កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៧ វិច្ឆិកា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា រដ្ឋមន្រ្តីមហាផ្ទៃបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើតហ្វេសប៊ុក ទទួលបណ្តឹងរបស់ពលរដ្ឋ។ ប្រធានាធិបតីចិនថ្វាយមេដាយមិត្តភាពដល់សម្តេចមហាក្សត្រីយានីនរោត្តមមុនីនាថសីហនុ។ សំឡេងពលរដ្ឋខ្មែរអាមេរិកាំងនៅក្រុងឡូវែល រដ្ឋម៉ាស្សាឈូសេត ឈានឡើងមួយកម្រិតទៀត។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden នាំមុខការរាប់សន្លឹកឆ្នោត ខណៈលោក Trump មិនទទួលយកលទ្ធផលឆ្នោត។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ថា «ប្រទេសអាមេរិកមិនមែនត្រូវកំណត់ដោយបុរសតែម្នាក់ទេ»។ ឧត្តមសេនីយ៍កំពូលរបស់ឥណ្ឌាថា ការប្រឈមមុខជាមួយចិនអាចបង្កឱ្យមានជម្លោះកាន់តែធំ៕
ព័ត៌មានពេលរាត្រី៖ ៧ វិច្ឆិកា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ខ្មែរអាមេរិកាំង មិនភ្ញាក់ផ្អើលនឹងការប្តឹងរបស់លោក ត្រាំ ក្រោយការបោះឆ្នោត។ រដ្ឋមន្រ្តីមហាផ្ទៃបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើតហ្វេសប៊ុក ទទួលបណ្តឹងរបស់ពលរដ្ឋ។ បេក្ខជនខ្មែរអាមេរិក នាំមុខក្នុងការបោះឆ្នោតក្រុមប្រឹក្សាក្រុង Long Beach។ តារាសម្តែងខ្មែរកាណាដា Ellen Wong មើលឃើញខ្លួនឯងនៅក្នុងតួអង្គ «កូនជនភៀសខ្លួន»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ស្ថានភាពសិទ្ធិមនុស្សរបស់ទាំងប្រទេសតូចតាចនិងប្រទេសមហាអំណាច នឹងស្ថិតក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។ ប្រទេសស៊ីមបាវ៉េសង្ឃឹមថាវិធីសាស្ត្រកសិកម្មនឹងបញ្ចប់បញ្ហាកង្វះស្បៀងអាហារ៕