កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៧ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន តុលាការខេត្តកោះកុងការពារការផ្តន្ទាទោសអ្នកកាសែតរាយការណ៍ពីវិវាទដីធ្លី។ រដ្ឋបាលរាជធានីភ្នំពេញ ប្រាប់ពលរដ្ឋឲ្យបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងពេលចេញចូលគ្រឹះស្ថានឯកជន និងសាធារណៈ។ អង្គការសិទ្ធិមនុស្សប្រើឱកាសបុណ្យភ្ជុំបិណ្ឌ សុំឲ្យមានការដោះលែងសកម្មជនបរិស្ថាន។ រីឯព័ត៌មានអន្តរជាតិមាន វៀតណាមនឹងស្វាគមន៍អ្នកធ្វើដំណើរដែលចាក់វ៉ាក់សាំងរួចចាប់ពីខែធ្នូ។ នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ថា សេដ្ឋកិច្ចសាកលលោកនៅជួបប្រទះបញ្ហាដោយការរាតត្បាតនៃជំងឺកូវីដ១៩។ សមាជិកព្រឹទ្ធសភាបារាំងមួយក្រុម កំពុងធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់។ លោក Blinken បញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសបារាំងជាមួយកិច្ចពិភាក្សានៅអង្គការ OECD៕
ព័ត៌មានពេលរាត្រី៖ ៧ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន រឿងសញ្ជាតិដ៏ចម្រូងចម្រាសនាំឲ្យកម្ពុជាត្រូវធ្វើច្បាប់កំណត់សញ្ជាតិខ្មែរសម្រាប់តំណែងនាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រីយកភ្ជុំបិណ្ឌសាកល្បងមុនបើកប្រទេស ក្រោយឲ្យបន្ថយតេស្តរហ័ស។ កម្មវិធី Hello VOA អំពី «អាស៊ាន កម្ពុជា និងសម្ព័ន្ធភាពសន្ដិសុខត្រីភាគីថ្មី អូស្ត្រាលី-អង់គ្លេស-អាមេរិក»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា គណបក្សសាធារណរដ្ឋផ្តល់ដំណោះស្រាយបណ្តោះអាសន្នសម្រាប់បញ្ហាកម្រិតបំណុលអតិបរមារបស់សហរដ្ឋអាមេរិក។ អង្គការសុខភាពពិភពលោកគាំទ្រការចាក់វ៉ាក់សាំងគ្រុនចាញ់ដល់កុមារនៅទ្វីបអាហ្វ្រិក។ តៃវ៉ាន់ស្វះស្វែងរកការគាំទ្រពីអន្តរជាតិបន្ទាប់ពីចិនបង្កើនសកម្មភាពរាតត្បាត។ រដ្ឋមន្ត្រីការបរទេសអាមេរិកពិភាក្សាជាមួយសមភាគីរុស្ស៊ីអំពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញនិងព័តមានមួយចំនួនទៀត៕