ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អ្នក​ឃ្លាំ​មើល​រំឭក​គុណ​តម្លៃ​របស់​កាសែត The Cambodia Daily ​៣ឆ្នាំ​ក្រោយ​ការ​បិទ​កាសែត​នេះ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​អ្នក​បោះឆ្នោត​អាមេរិកាំង​ពិចារណា​អំពី​ការ​គ្រប់គ្រង​កាំភ្លើង នៅពេល​មាន​ការ​បាញ់​កាំភ្លើង​និង​មាន​បាតុកម្ម​ជាច្រើន។ ការ​បង្ក្រាប​នៅហុងកុង​ជះ​ផល​ប៉ះពាល់​ដល់​សមិទ្ធផល​ការទូត​របស់​តៃវ៉ាន់។ ទំនាក់ទំនង​អូស្ត្រាលី​ជាមួយ​ចិន​អន់ថយ ពេល​ដែល​រដ្ឋាភិបាល​ក្រុងប៉េកាំង​ស៊ើបអង្កេត​ការ​នាំចូល​ស្រា​ពី​អូស្ត្រាលី៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សកម្ម​ជន​ខ្មែរ​នៅទីក្រុង​ឡុងប៊ិច​ចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​បោះឆ្នោត ខណៈ​ជំងឺ​រាតត្បាត​កូវីដ ១៩ នៅ​បន្ត​ឆ្លង។ នៅ​ក្នុង​កម្មវិធី​ផតខាសថ៍​ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគទី​៣ ជាមួយ​វាគ្មិន​របស់​យើង​គឺ​កញ្ញា យូ សុធារី អំពី​ប្រព័ន្ធ​គាំពារ​សង្គម​របស់​កម្ពុជា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump ប្រឈមនឹង​ការ​ពិបាក​ជាច្រើន​នៅពេល​បោះឆ្នោត ដោយសារ​វិធី​ដោះស្រាយ​បញ្ហាជំងឺ​កូវីដ ១៩ របស់​លោក។ ក្រុង​ចិន ឬ Chinatown នៅទីក្រុង​ញូវយ៉ក​សហរដ្ឋ​អាមេរិក ចាប់ផ្តើម​បើក​ដំណើរការ​ឡើង​វិញ៕

XS
SM
MD
LG