ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កង​សន្តិសុខ​ បំបែក​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក ​រ៉ុង ឈុន ​និង​បណ្តាល​ឲ្យ​យុវតី​ពីរ​នាក់ ​រង​របួស។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​បោះឆ្នោត​នៅ​រដ្ឋ​ ៥ ​របស់​អាមេរិក​ជ្រើសរើស​បេក្ខជន​បក្ស​សម្រាប់​ការ​បោះឆ្នោត​ខែ​វិច្ឆិកា។ រដ្ឋមន្ត្រី​សុខាភិបាល​អាមេរិក​នឹង​ធ្វើ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​​នៅ​​កោះ​តៃវ៉ាន់​ ដែល​ធ្វើ​ឲ្យ​ចិន​​ខឹង​សម្បារ។ សារធាតុ​អាម៉ូនីញ៉ូម​នីត្រាត​ ដែល​សង្ស័យ​ថា​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​នៅ​រដ្ឋធានី​បេរូត ​ជា​មូលហេតុ​នៃ​ការ​ផ្ទុះ​ជាច្រើន​ដង​រួច​មក​ហើយ។ ការ​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ថៃ​កាន់​តែ​ខ្លាំងក្លា​ជាង​មុន។ វៀតណាម​ថា ការ​ចម្លង​ជំងឺ​កូវីដ១៩ អាច​គ្រប់គ្រង​បាន​នៅ​តំបន់​ឆ្លង​ដំបូង ប៉ុន្តែ​ឆ្លង​រាលដាល​ទៅ​កន្លែង​ផ្សេង​ទៀត។ សេចក្ដីរាយការណ៍​នានា​ថា មាន​ការ​ផ្ទុះ​ជា​បន្តបន្ទាប់​នៅ​ជាប់​ព្រំដែន​កូរ៉េខាងជើង៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា មន្ត្រី​កម្ពុជា​ថា កសិករ​ត្រូវ​ពង្រឹង​គុណភាព​និង​សុវត្ថិភាព​កសិផល ទើប​អាច​នាំចេញ​ទៅ​ចិន។ ព្រះសង្ឃ​៨អង្គ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និមន្ត​ត្រឡប់​ទៅ​ខេត្ត​បាត់ដំបង​វិញ តែ​ត្រូវបាន​រឹតត្បិត​ការ​ប្រាស្រ័យ​ទាក់​ទង។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​ការ​ពិភាក្សា​អំពី «ដល់​ពេល​អាស៊ីអាគ្នេយ៍​ត្រូវ​ជ្រើស​រវាង​អាមេរិក​និង​ចិន»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សហប្រជាជាតិ​បញ្ជូន​អ្នក​ជំនាញ​មួយ​ក្រុម​ទៅ​អាហ្វ្រិក និង​កូរ៉េខាងត្បូង ដើម្បី​ជួយ​ទប់ទល់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។ ទីភ្នាក់ងារ​សារព័ត៌មាន AP រាយការណ៍​ថា ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩​ប្រចាំ​ថ្ងៃ​នៅ​សហរដ្ឋ​អាមេរិក​បាន​ថយចុះ។ ប្រទេស​លីបង់​ប្រកាស​ស្ថានភាព​អាសន្ន​ពីរថ្ងៃ​ ក្រោយ​ការ​ផ្ទុះ​ដ៏​ខ្លាំងក្លា​មួយ​នៅទីក្រុង​កំពង់ផែ​បេរូត។ ជប៉ុន​ប្រារព្ធ​ខួប ៧៥ឆ្នាំ នៃ​សោកនាដកម្ម​ទម្លាក់​គ្រាប់បែក​បរមាណូ​ដោយ​សហរដ្ឋ​​អាមេរិក​លើ​ទីក្រុង Hiroshima។ លោក Biden ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តាម​អនឡាញ​ពី​រដ្ឋ Daleware និង​ព័ត៌មាន​អន្តរជាតិ​ផ្សេង​ទៀត៕

XS
SM
MD
LG