ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ៦ កក្កដា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នកវិភាគ​ថា ទំនាក់ទំនង​កាន់​តែ​ធ្លាក់​ចុះ​ដុនដាប ក្រោយ​អាមេរិក​​បញ្ចប់​កម្មវិធី​​អាហារូបករណ៍​យោធា​ដល់​និស្សិត​កម្ពុជា។ អាជ្ញាធរ​ស្ទាក់ស្ទើរ​បញ្ចេញ​ព័ត៌មាន​នៃ​ការ​ចាក់​ថ្ម​ចូល​ទឹក​ទន្លេ​ក្នុង​ភូមិសាស្ត្រ​អរិយក្សត្រ​ ខណៈ​ពលរដ្ឋ​បារម្ភ​ការ​បណ្តេញ​ចេញ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​បែក​ធ្លាយ​ឯកសារ​ផ្ទៃ​ក្នុង​បង្កើត​ក្តីបារម្ភ​​ក្នុង​ប្រទេស​​ថៃ​ស្តីពី​ប្រសិទ្ធភាព​វ៉ាក់សាំង Sinovac របស់​ចិន។ សវនា​ការ​ក្តី​​ព្រហ្មទណ្ឌ​របស់​អ្នក​ស្រី Aung San Suu Kyi នៃ​ប្រទេស​មីយ៉ាន់ម៉ា​ កំពុង​ប្រព្រឹត្ត​ទៅ​មុខ។ ព្រះនាងម្ចាស់ Kate នៃ​ប្រទេស​អង់គ្លេស​ ដាក់​ព្រះ​កាយ​ស្ថិត​នៅ​ឆ្ងាយ​ពី​គេ​បន្ទាប់ពី​មាន​ពាក់​ព័ន្ធ​នឹង​​អ្នក​កើត​ជំងឺ​កូវីដ១៩។ ក្រុម​ប្រទេស​នាំ​​ប្រេង​ចេញ OPEC បន្ត​ការ​ពិភាក្សា​គោលនយោបាយ​ប្រេង​ ស្រប​ពេល​មាន​ការ​ប្រឆាំង​ជំទាស់​ពី​ប្រទេស​​អេមីរ៉ាត​អារ៉ាប់រួម។ សកម្មភាព​​ពាណិជ្ជកម្ម​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ មាន​ការ​កើន​ឡើង​ក្នុង​ខែ​មិថុនា​ ស្រប​ពេល​ដែល​ការ​បិទ​ខ្ទប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​ ត្រូវ​បាន​​ដក​ចេញ។ អ្នក​ជំនាញ​ថា គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​និង​ភ្លើង​ឆេះ​ព្រៃ​បង្ហាញ​ពី​ការ​ប្រែប្រួល​បរិស្ថាន៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៦ កក្កដា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋបាល​ខេត្ត​កោះកុង​ផ្តល់​​ដី​ជាង​១ពាន់​ហិកតា​​​​ឱ្យ​​​​ក្រសួង​​​ការពារ​ជាតិ រៀបចំ​«តំបន់​វិស្សមកាល»យោធា ខណៈ​ពលរដ្ឋ​​​ប្រឈម​ការ​​បណ្តេញ​ចេញ។ មនុស្ស​​​​​៣១​នាក់​ទៀត​ស្លាប់​​ដោយ​សារ​ជំងឺ​​កូវីដ​១៩ ខណៈ​អាជ្ញាធរ​កម្ពុជា​​បញ្ជា​ទិញ​ក្តារ​មឈូស​​ប្រមាណ​​៣​ពាន់​​ពី​ប្រទេស​ថៃ។ អ្នក​និពន្ធ​ជនជាតិ​អាមេរិកាំង​លាតត្រដាង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ប្រាសាទ​អង្គរវត្ត។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក ​Biden​ បន្ត​ទទូច​ឲ្យ​ពលរដ្ឋ​ចាក់​វ៉ាក់សំាង​កូវីដ១៩។ មនុស្ស​​៩​នាក់​ត្រូវ​បាន​ជាប់​ខ្លួន​ពីបទ​រៀបចំ​ផែនការ​ដាក់​គ្រាប់បែក​នៅ​ទីក្រុង​ហុងកុង។ មនុស្ស​៤​ស្លាប់ ហើយ​មនុស្ស​២៤​នាក់​នៅ​បាត់​ខ្លួន​ដោយសារ​ការ​បាក់ដី​នៅ​ជប៉ុន។ យន្តហោះ​មួយ​គ្រឿង​ដឹក​មនុស្ស​២៨​នាក់​បាន​បាត់​នៅ​ប្រទេស​រុស្ស៊ី។ សភា​អ៊ីស្រាអែល​រារាំង​ច្បាប់​ដែល​មិន​ឲ្យ​ធានា​ប្តី ឬ​ប្រពន្ធ​ប៉ាឡេស្ទីន។ ចំនួន​មនុស្ស​ស្លាប់​កើនឡើង​នៅ​ឯ​អគារ​ខុនដូ​បាក់​នៅ​រដ្ឋ Florida។ ឯកអគ្គរដ្ឋទូត​ចិន​លាលែង​ពី​តំណែង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ពេល​ទំនាក់ទំនង​រវាង​​ប្រទេស​ទាំង​ពីរ​ចុះ​ទាប។ ​ចិន​បង្កើត​រូបិយប័ណ្ណ​ឌីជីថល​ផ្ទាល់​ខ្លួន។ អ្នកជំនាញ​ថា គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​និង​ភ្លើងឆេះ​ព្រៃ​បង្ហាញ​ពី​ការ​ប្រែប្រួល​បរិស្ថាន៕ ​

XS
SM
MD
LG