ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ៦ មេសា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នកប្រើប្រាស់​ Facebook កម្ពុជា​ជិត​៣​ពាន់​នាក់​ស្ថិត​ក្នុង​ព្រឹត្តិការណ៍​លេច​ធ្លាយ​ទិន្នន័យ។ កម្ពុជា​ ថា អាមេរិក​​ប្រកាន់​យក​​តួនាទី​គ្រប​ដណ្តប់​ជា​ការ​ឆ្លើយ​តប​នឹង​​របាយ​ការណ៍​សិទ្ធិ​មនុស្ស។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សវនាការ​កាត់ក្ដី​លោក Chauvin ក្នុង​សប្ដាហ៍​ទី​មួយ​មាន​ការ​បង្ហាញ​វីដេអូ​រន្ធត់ និង​សក្ខីកម្ម។ អង់គ្លេស​ថ្កោល​ទោស​ធ្ងន់ធ្ងរ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​ចិន​លើ​សមាជិក​សភា​និង​អង្គភាព​របស់​ខ្លួន។ តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​បដិសេធ​បណ្តឹង​ជុំវិញ​​លោក​ Donald Trump និង​អ្នក​រិះគន់​លើ​​ប្រព័ន្ធ​ Twitter។ សវនាការ​បណ្តឹង​ឧទ្ធរណ៍​ស្តីពី​​​​អំពើ​ពុក​រលួយ​​លោក ​Najib Razak ​អតីត​នាយក​រដ្ឋមន្ត្រី​​ម៉ាឡេស៊ី​ចាប់ផ្តើម។ សកម្មជន​មីយ៉ាន់ម៉ា​ចាប់ផ្តើម​ប្រើ​វិទ្យុ​ដើម្បី​ផ្ដល់​ព័ត៌មាន​ដល់​សាធារណជន ​បន្ទាប់ពី​ប្រឈម​នឹង​ការ​កាត់ផ្ដាច់​អ៊ីនធឺណិត។ កោះ​តៃវ៉ាន់​រាយការណ៍​ថា​​ មាន​ការរំលោភ​ថ្មីៗ​ទៀត​​របស់​យន្តហោះ​​ចម្បាំង​​ចិន​ទៅ​លើ​​តំបន់​​​​ការ​ពារ​​ដែន​អាកាស​តៃវ៉ាន់។ ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ ប្រចាំ​ថ្ងៃ​កើន​ឡើង​ខ្ពស់​បំផុត​​មិន​ធ្លាប់​មាន​ពី​មុន​មក។ ដោយ​រង​សម្ពាធ​​​ក្នុង​ប្រទេស​របស់​ខ្លួន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​របស់​ចិន​បាន​ពង្រីក​ខ្លួន​ក្នុង​ប្រទេស​សិង្ហបុរី៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី៖ ៦ មេសា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ថា កម្ពុជា​នឹង​ឈាន​ដល់​ដំណាក់​កាល​ព្យាបាល​អ្នក​ជំងឺ​កូវីដ​តាម​ផ្ទះ។ ក្រុម​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​ជួយ​អ្នក​ដែល​​មិន​អាច​បង់​ប្រាក់​កម្ចី​ទៅ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ។ រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សន្យា​ពិនិត្យ​សំណុំរឿង​កម្ពុជា​មុន​ដំណាច់​ខែ​មិថុនា។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ៊ីរ៉ង់​និង​សហរដ្ឋ​អាមេរិក​នឹង​ចរចា​ដោយ​ប្រយោល​អំពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​ថ្ងៃ​អង្គារ​នេះ។ រុស្ស៊ី​ថា ការ​ដាក់​ទណ្ឌកម្ម​លើ​មីយ៉ាន់ម៉ា​អាច​បណ្តាល​ឲ្យ​មាន «សង្គ្រាម​ស៊ីវិល​ពេញ​ទំហឹង»។ លោក Biden មាន​បំណង​បង្កើន​ពន្ធ​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន។ កូរ៉េ​ខាងជើង​ថា ខ្លួន​មិន​ចូលរួម​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ឆ្នាំ​នេះ​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ អ្នក​ស្លាប់​នៅ​ឥណ្ឌូណេស៊ី​និង​ទីម័រ​ខាង​កើត​ដោយសារ​ខ្យល់​ព្យុះ Seroja កើន​ដល់​ជាង ១៥០ នាក់។ ការប្រើប្រាស់ឱសថ​ហួស​កំណត់​យ៉ាង​មានគ្រោះថ្នាក់​ដល់ជីវិត​កើនឡើង​នៅ​សហរដ្ឋ​អាមេរិក និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG