កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៦ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមាន ច្បាប់កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់តំណែងកំពូលរបស់រដ្ឋចំនួនបួន ចូលជាធរមាន។ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចំពេលលោក ហ៊ុន សែន រិះគន់ជំនួយវ៉ាក់សាំងយឺតយ៉ាវ។ រីឯព័ត៌មានអន្តរជាតិវិញមាន ការជួយធម្មជាតិស្តារសមត្ថភាពឡើងវិញដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ អង្គការសហប្រជាជាតិ អនុម័តយន្តការច្បាប់ដើម្បីការពារអ្នកការពារបរិស្ថាន៕
ព័ត៌មានពេលរាត្រី៖ ៦ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមាន បទសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត សុង តាន ដែលជាប្រធានសមាគមសុខាភិបាលខ្មែរនៅអាមេរិកអំពី «ក្រុមវេជ្ជបណ្ឌិតខ្មែរអាមេរិកាំងចេញសារប្រឆាំងព័ត៌មានបំផ្លើសពីវ៉ាក់សាំងកូវីដ និងជំរុញអ្នកស្ទាក់ស្ទើរទៅចាក់»។ ពលរដ្ឋរងគ្រោះក្នុងគម្រោងស្ករអំពៅ សរសើរធនាគារ ANZ ចំពោះការទូទាត់សំណងខូចខាត។ សេចក្តីដកស្រង់នៃកម្មវិធី Hello VOA អំពី «ការប្រឈមជាទូទៅរបស់ស្រ្តីនៅក្នុងតួនាទីជាអ្នកដឹកនាំ»។ រីឯព័ត៌មានអន្តរជាតិវិញមាន អ.ស.ប. អំពាវនាវឱ្យមានចំណាត់ការល្អជាងមុនសម្រាប់ការជួបជុំគ្រួសារអាហ្វហ្គាស្ថាន។ ព្រះបរមរាជវាំងប្រទេសហ្ស៊កដានី វាយបកទៅលើរបាយការណ៍ Pandora ដែលចោទប្រកាន់លើព្រះមហាក្សត្រ៕